លោកទេសរដ្មមន្រ្តី អូស្មាន ហាស្សាន់៖ មកដល់ពេលនេះពិធីបុណ្យហាជ្ជឆ្នាំនេះ នៅមិនទាន់សន្មត់ថា អាចត្រូវបានអនុញ្ញាតអោយប្រារព្ធធម្មតាឡើងវិញ រឺផ្អាកនោះទេ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា ” ពិធីបុណ្យហាជ្ជរបស់សាសនិកឥស្លាមទូទាំងពិភពលោកសម្រាប់ឆ្នាំ ២០២០ ដែលនឹងត្រូវធ្វើឡើងនៅអារ៉ាប៊ីសាអូឌីត កំឡុងប្រមាណ ៣ខែក្រោយនេះ មកដល់ ពេលនេះ នៅពុំទាន់ប្រាកដថា តើអាចនឹងត្រូវបានប្រកាសបើកអោយប្រាព្ធពិធីមួយនេះដូចរាល់ឆ្នាំកន្លងមក រឺការផ្អាកតែម្តង ដោយសារស្ថានភាពជម្ងឺកូវីដ១៩ នៅជុំវិញពិភពលោក មិនថមថយ ហើយពិភពលោកកំពុងរងចាំសេចក្តីប្រកាសជាផ្លូវការសារជាថ្មីរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ស្តីពីវិធានការថ្មីលើករណីនេះ ដែលគ្រោងនឹងប្រកាសក្រោយបញ្ចប់ខែរ៉ាម៉ាឌននេះ”។
លោក ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងបែបនេះ កាលពី រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញពាំនាំអំណោយអាហារបួសរ៉ាម៉ាឌន របស់រាជ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត តាមរយៈក្រុមប្រឹ ក្សាឥស្លាមអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងបាងកក ដែលមានតំណាងរបស់ខ្លួននៅកម្ពុជាផងដែរនោះ ដោយធ្វើការផ្តល់ជូនឥស្លាមសាសនិកនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញចំនួន ១៣០គ្រួសារ និង ១២៥គ្រួសារ នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ អំណោយដែលពាំនាំមកផ្តល់ជូនក្នុងម១គ្រួសារ ទទួលបាន អង្ករ១០គក ស្ករសរ ២គក ត្រីខ ប្រេងឆាទឹកដោះគោនិងភេ សជ្ជៈ។ លោក ទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់បណ្តាក្រុមហ៊ុន ភ្នាក់ងារដឹកនាំក្រុមហាជ្ជក្នុងប្រទេស ត្រូវមានការទទួលខុសត្រូវខ្ពស់ និងសម្រ បសម្រួលអោយបានសមហេតុផល ជាមួយ នឹងបងប្អូនដែលបានចុះឈ្មោះបង់ប្រាក់រួច ប្រសិនជាមាករណីប្រែប្រួលយ៉ាងណានោះ ថាតើត្រូវបង្វិលថវិកាទាំងនោះជូនប្រជាពលរដ្ឋវិញ រឺយ៉ាងណាអាស្រ័យលើការស្ម័គ្រចិត្តរបស់បងប្អូនយើង ក៏ដូចជាការផ្តល់ទំនុកចិត្តរបស់ពួកគាត់ទៅ កាន់ក្រុមហ៊ុននោះ ចៀសវាងកុំអោយមានបាតុភាពផ្សេងៗ។
លោក ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណ រគុណដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏ដូចស្ថានអគ្គរាជទូតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្រុងហាណូយ ប្រទេសវៀតណាម និងក្រុមប្រឹក្សាឥស្លាមប្រចាំក្រុងបាងកក ដែលជួយផ្តល់ជាអំណោយសម្រាប់ដោះស្រាយ ក្នុងពិធីបួសរ៉ាម៉ាឌននៅកម្ពុជា ទាំងនៅទីតាំងទាំង២ខាងលើ និងនៅបណ្តាខេត្តមួយចំនួនទៀត។
លោក អូស្មាន ហាស្សាន់ ក៏បានកោតសរសើរដល់ឥស្លាមសាសនិក ដែលសម្រាប់ពិធីបុណ្យរ៉ាម៉ាឌន បងប្អូនអនុវត្តបានខ្ជាប់ខ្ជួននូវសារាចរណ៍ណែនាំរបស់រាជ រដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩ បានប្រសិទ្ធភាព ហើយត្រូវបន្តអនុវត្តឲ្យបានល្អ ដរាបណានៅមិនទាន់សេចក្តីជូនដំណឹង ឬសារាចរណ៍ណែនាំសារជាថ្មីទេ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print