ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ កាន់ដាវនិងកាំបិតផ្គាក់គំរាមថានឹងសម្លាប់ប្រជាពលរដ្ឋជិតខាង ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ក៏ប្តឹងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនតែម្ដង។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០
នៅចំណុចភូមិអូរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានិ្យដឹងថា ៖ជនសង្ស័យឃាត់ខ្លួនបានមានគ្នា២នាក់ ទី១.ឈ្មោះ ទី ចាន់ធា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២.ឈ្មោះ ភឿន ចិត្រា ហៅប្រុស ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះមានគ្នា២នាក់ ទី១. ឈ្មោះ ហៃ វណ្ណី ភេទប្រុស ជនជាតិខ្មែរ មុខរបរលក់ដូរនិងទី២.ឈ្មោះ ហាក់ ណាង ភេទប្រុស ជនជាតិខ្មែរ មុខរបរ.ជាងសំណង់
ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិអូរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ពួកគាត់ជាអ្នកតំណាងអោយប្រជាប្រជាពលរដ្ឋចំនួន ៦៥នាក់ ដែលមានទីលំនៅភូមិអូរំចេក និងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា៖ នៅរៀងរាល់ល្ងាចពួកជនសង្ស័យតែងតែកាន់ដាវ និងកាំបិតដើរតាមផ្លូវ បង្កភាពភ័យខ្លាចដល់អ្នកស្រុកជាខ្លាំង។ លុះនៅថ្ងៃទីខែឆ្នាំវេលាម៉ោងកេីតហេតុខាងលើប្រជាពលរដ្ឋ(ជនរងគ្រោះ)បានអង្គុយក្រោមផ្ទះរបស់ពួកគាត់រៀងៗខ្លួន ពេលនោះមានឈ្មោះ ទី ចាន់ធានិង ឈ្មោះ ភឿន ចិត្រាហៅប្រុស (ជនសង្ស័យ) បានដេីរកាន់កាំបិតផ្គាក់ និងដាវពីត្បូងមកជេីងហើយស្រែកគំរាមថាចេញមកអញកាប់ចោលឥឡូវ ជាហេតុធ្វេីអោយពួកគាត់ភិតភ័យយ៉ាងខ្លាំង។ ភ្លាមៗនោះក៏រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល រួចបានចុះដល់កន្លែងកេីតហេតុហើយបានឃាត់ខ្លួនឈ្មោះ ទី ចាន់ធា និងឈ្មោះ ភឿន ចិត្រាហៅប្រុស រួមទាំងវត្ថុតាងខាងលេីបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ