ភ្នំពេញ៖ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបាន
ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្រេចបញ្ចប់មុខតំណែង
ក្នុងព្រះរាជក្រិត្យបញ្ចប់មុខតំណែងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្រោយពីបញ្ចប់តំណែង លោក William Guang ហាក់មិននិយាយអី ជាមួយនឹងការវែកញ៉ែកផ្លូវច្បាប់ រឿងដីធ្លី ដូចមុនៗឡើយ។ ប៉ុន្តែថ្ងែទី៦ ខែឧសភា ឆ្នាំ២០២០ លោក William Guang បានបង្ហោះរំលឹករឿងស្នេហ៍ចាស់ ដោយសរសេរថា៖ «នឹកឃើញកាលពីអតីតកាល អ្នកដែលខ្ញុំស្រលាញ់»។ ក្នុងនោះក៏បង្ហាញពីរូបថតអនុស្សាវរីយ៍ ដ៏ស្និទស្នាលប៉ុន្មានសន្លឹកផងដែរ៕
...
ដោយ៖ សិលា