លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកស្រី នាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័ន គល់ទទឹង

ចែករំលែក៖

ភ្នំពេញ៖ ជាទឹកចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា នាឱកាសនៃពិធីបុណ្យវិសាខបូជា ឆ្នាំនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកស្រី ទេព រង្សុី រួមជាមួយ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក្រោមឱវាទក្រសួងព័ត៌មាន បាននាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័ន គល់ទទឹង ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
សូមរម្លឹកថា៖ បុណ្យពិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​និង​សំខាន់បំផុត​មួយ​ក្នុងចំណោម​បុណ្យ​ដ៏​សំខាន់ៗ​ក្នុង​ពុទ្ធសាសនា ធ្វើ​នៅ​ថ្ងៃទី ១៥ កើត ខែ ពិសាខ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ ឧសភា​នេះ​។ ពិសាខបូជា គឺជា​បុណ្យប្រពៃណី​របស់​ពុទ្ធសាសនិក មិនមែនជា​បុណ្យ​ក្នុង​បញ្ញត្តិ ពោល​គឺជា​បុណ្យ​ដែល​ពុទ្ធបរិស័ទ​តាក់តែងឡើង​ដោយសារ​ទឹកចិត្ត​សទ្ធាជ្រះថ្លា​របស់​ពុទ្ធបរិស័ទ ហើយ​ពុំមាន​ជាការ​បញ្ញត្តិ ឬ​កំណត់ដោយ​​ព្រះពុទ្ធ​ឱ្យធ្វើ​ពិធីបុណ្យ​ពិសាខបូជា​នេះឡើយ ។​
បុណ្យពិសាខបូជា បានសេចក្តីថា ជា​ពិធីបុណ្យ​ដែល​គេ​ធ្វើឡើង​សម្រាប់​គោរពបូជា ឬ​សម្រាប់​រំលឹក​ដល់​ព្រឹត្តិការណ៍​ដ៏​សំខាន់ៗ​ដែល​​កើតមានឡើង​នៅ​ក្នង​ខែ​ពិសាខ​ក្នុងនោះ​រួមមាន​៖

១-កាលដែល ព្រះ​សិទ្ធត្ថ ( ព្រះពុទ្ធ​) ទ្រង់ ប្រសូត (​កើត​) នៅ​៨០​ឆ្នាំ មុន​ពុទ្ធសករាជ នា​លុម្ពិនី​ឧទ្យាន ក្រោម​ដើម សាលព្រឹក្ស នៅ​ថ្ងៃ​សុក្រ ១៥​កើត ខែ​ពិសាខ ឆ្នាំ ច ។ ក្នុង​គម្ពីរ​ពុទ្ធសាសនា​បាន​ដំណាល​ថា ពេលដែល​ទ្រង់​ប្រសូត​មក​ភ្លាម ទ្រង់ អាច​យាង​ឈានជើងដើរ​​បាន​៧​ជំហាន ឆ្ពោះទៅកាន់​ឧ​ត្ត​រ​ទិស (​ទិស​ខាងជើង​) ហើយ​បន្លឺ​នូវ អាសភិវាចា គឺ​វាចា​ដ៏​ឧ​ត្ត​ម​ថាៈ អាត្មាអញ ជា បុគ្គល​ខ្ពង់ខ្ពស់​លើ​លោក អាត្មាអញ​ជា​បុគ្គល​ធំ​បំផុត លើ​លោក អាត្មាអញ ជា​បុគ្គល​ប្រសើរ​បំផុត​លើ​លោក​នេះ​ជា​កំណើត​ចុងក្រោយ​បំផុត​របស់ អាត្មាអញ ឥឡូវនេះ ភព​ថ្មី​ពីនេះ​ទៀត​មិនមាន​ឡើយ​។​

២-ក្រោយពី ព្រះ​សិទ្ធត្ថ រាជា ទ្រង់​សាង​ព្រះ​ផ្នួស អស់​៦​ឆ្នាំ ទ្រង់​បាន​ត្រាស់ដឹង​នូវ​សម្មា​សម្ពោធិញ្ញាណ​ក្រោម​ដើម​ពោធិព្រឹក្ស ក្បែរ​ស្ទឹង​នេ​រ​ញ្ជ​រា នៅ​ថ្ងៃ​ពុធ ១៥​កើត ខែ ពិសាខ ឆ្នាំ រកា មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ​។​
៣-ព្រះពុទ្ធ​ទ្រង់​ចូល​បរិ​ព្វា​ន​ក្រោម​សាលព្រឹក្ស​ទាំង​គូ ដោយ​អនុ​បា​ទិ សេស​និព្វាន​ក្នុង​នគរ​កុសិនារា នា​ថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ មួយថ្ងៃ​មុ​នពុទ្ធសករាជ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print