ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារទី៥ខែឧសភាឆ្នាំ២០ ២០វេលាម៉ោង១១និង៣០នាទីអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាមតិណែនាំពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនការងារគ្រឿងញៀននៃស្នងការដ្ឋាន នៅចំណុចភូមិរំចេក១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងអន្តរាគមន៍ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តដែលមានលោកវរសេនីយ៍ទោ សុខ និមល ជានាយការិយាល័យរួមសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុង បានចុះបង្ត្រាបករណីជួញដូររក្សាទុកឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនចំនួន១ករណីក្នុងបទល្មើសជាក់ស្តែង។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺ៖
១-ឈ្មោះ ហម ចិត្រា ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ គុជ មាលា ហៅធំ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនោះកម្លាំងសមត្តកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន៖
ទី១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICEចំនួន០៥ថង់ ទម្ងន់១២២,៧៨ក្រាម
ទី២- ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន
ចំនួន០១
ទី៣-ទូរស័ព្ទដៃចំនួន០២គ្រឿង
ទី៤-កាបូបប្រាក់ចំនួន០១
ទី៥-សម្ភារសម្រាប់ច្រករំលែកគ្រឿងញៀន និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ខណៈពេលនេះការិយាល័យជំនាញកំពុងសាកសួរស្រាវជ្រាវនិងរៀបចំបញ្ជូនទៅតុលាការដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ សរ៉េត