ប្រធានគ្រប់គ្រង Formula 1 បន្ថយការផ្តល់កញ្ចប់ថវិកាដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ

ចែករំលែក៖

ប្រធានគ្រប់គ្រងកម្មវិធីប្រណាំងរថយន្តដ៏ល្បីល្បាញលើពិភពលោកFormula 1 បានធ្វើការផ្តល់ជូនថវិកាចុងក្រោយដល់ក្រុមដោយកាត់បន្ថយពី ១៤៥ លានដុល្លារទៅ ១៣០ លានដុល្លារក្នុងរយៈពេល៣ឆ្នាំខាងមុខ។

សំណើនេះគឺជាផ្នែកមួយនៃការផ្លាស់ប្តូរដែលមានគោលបំណងដោះស្រាយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃវីរុសកូរ៉ូណា ដែលធ្វើឡើងក្នុងលិខិតមួយផ្ញើទៅក្រុមមកពីនាយកគ្រប់គ្រងលោក Ross Brawn

Formula 1 បានស្នើសុំថវិកាចំនួន ១៤៥ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ប៉ុន្តេត្រូវកាត់បន្ថយមកនៅត្រឹម ១៤០ ដុល្លារក្នុងឆ្នាំ ២០២២ និង១៣៥ លានដុល្លារសម្រាប់រយៈពេល ២០២៣២០២៥ ក្រុមនានានឹងចំណាយពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីវាយតម្លៃមុនពេលបោះឆ្នោតយល់ព្រម

សំណើដែលរួមបញ្ចូលទាំងទំហំនៃប្រាក់ឧបត្ថម្ភសម្រាប់ការស្រាវជ្រាវភាពជោគជ័យរបស់ក្រុម និងសំណងសម្រាប់ក្រុមអ្នកផលិតដែលទទួលស្គាល់ពីតម្លៃនៃការស្រាវជ្រាវដោយឡែក ការអភិវឌ្ឍរបស់ក្រុមប្រណាំងរថយន្តនីមួយៗក៏ត្រូវបានគិតជាការដាក់ស្នើសុំចុងក្រោយបន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនសប្តាហ៍ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print