អង់គ្លេស៖រដ្ឋលេខាធិការក្រសួងការបរទេសចក្រភពអង់គ្លេស លោក Dominic Raab បាននិយាយកាល ពីថ្ងៃអង្គារថា ការចាប់ផ្តើមកីឡាឡើងវិញនៅក្នុងប្រទេសអង់គ្លេសនឹងជួយលើកស្ទួយស្មារតី របស់ប្រទេសជាតិនៅពេលមានវិបត្ដិនៃជំងឺកូរ៉ូណា ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃលោក Downing Street បានមានប្រសាសន៍ថា រដ្ឋាភិបាល “ មានការប្រជុំប្រកបដោយការទទួលខុសត្រូវនិងការស្ថាបនាជាមួយស្ថាប័នកីឡា” ។
លោកបានបន្តថា កិច្ចពិភាក្សាបានផ្តោតលើអត្តពលិក និងបន្តការបណ្តុះបណ្តាលនៅពេលមានសុវត្ថិភាពនៅក្នុងប្រទេស និងការពារបានប្រកបដោយប្រសិទ្ធភាពក្នុងស្ថានភាពនេះ។
លោកបានបន្ថែមថា លេខាធិការវប្បធម៌អង់គ្លេសកំពុងសម្លឹងមើលផែនការរៀបចំកីឡាដោយប្រកួតបិទទ្វារ ពោលគឺប្រកួតដោយគ្មានអ្នកគាំទ្រ។
លោក Downing Street បាននិយាយថា “ ខ្ញុំគិតថាវានឹងជួយលើកស្ទួយស្មារតីជាតិ។ ប្រជាជនចង់ឃើញយើងត្រលប់ទៅធ្វើការវិញ ហើយក្មេងៗអាចទៅសាលារៀនដោយសុវត្ថិភាព ហើយក៏មានការចូលចិត្តលេងកីឡាដែរ” ៕ដោយ៖ភារៈ