ជនសង្ស័យ២នាក់ លួចទូរស័ព្ទដៃ៣គ្រឿង ក្នុងសាលាឃុំស្អាងភ្នំត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ បានចូលទៅធ្វើសកម្មភាពលួចទូរស័ព្ទដៃចំនួន៣គ្រឿងនៅក្នុងសាលាឃុំស្អាងភ្នំ បានសម្រេច តែត្រូវសមត្ថកិច្ចស្រុកស្អាងចាប់ខ្លួន ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចសាលាឃុំស្អាងភ្នំ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមាន២នាក់ ទី១.ឈ្មោះ ម៉ឺន តូនី ភេទប្រុស អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល​ ។និងទី២.ឈ្មោះ យិន ម៉េងហួរ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ កំពុងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង​។ ចំណែកជនរងគ្រោះមានគ្នា៣នាក់ ទី១,​ឈ្មោះ ខូវ ស្រីនីត ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរ.កម្មករសំណង់​ ,ទី២.ឈ្មោះ ជូ ណាន ភេទប្រុស​ អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករសំណង់ ​និងទី៣.ឈ្មោះ កេង កុយ ភេទប្រុស អាយុ៥១ឆ្នាំ​ ជនជាតិខ្មែរ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិត្រាច ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ចំណែកវត្ថុតាងដកហូតបានមាន ទូរស័ព្ទដៃម៉ាកLG​ ពណ៍ទឹកប្រាក់ចំនួន០១គ្រឿង​.ទូរស័ព្ទដៃម៉ាកHUAWEIពណ៍ទឹកមាសចំនួន០១គ្រឿងនិងទូរស័ព្ទដៃVIVO ពណ៍ខ្មៅចំនួន០១គ្រឿង។

ប្រភពដដែលបន្តថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៧និង០០នាទី​មានជនរងគ្រោះ មកដាក់ពាក្យបណ្ដឹងបាត់ទូរស័ព្ទ នៅប៉ុស្តិ៏នគរបាលរដ្ឋបាលស្អាងភ្នំ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរួចមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ​ ក៏រាយការណ៏បន្តទៅនគរបាលផ្នែកយុត្តិធម៌ស្រុក និងធ្វើការស៊ើបអង្កេតស្រាវជ្រាវមានការសង្ស័យទៅលើឈ្មោះ ម៉ឺន តូនី រួចក៍បានហៅមកសាកសួរ ។

ក្រោយឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យឈ្មោះម៉ឺន តូនី បានសារភាពថា​ ខ្លួនពិតជាបានលួចទូរស័ព្ទចំនួន០៣គ្រឿង នៅនៅសាលាឃុំវេលាម៉ោង០២និង០០នានី ដោយឈ្មោះ យិន ម៉េងហួ ជាអ្នកបញ្ជាឲ្យខ្លួនចូលលួច​។ ចំណែកឈ្មោះ​ យិន ម៉េងហួ នៅចាំខាងក្រៅរបង។ ពេលលួចបានឈ្មោះយិន ម៉េងហួ យកទូរសព្ទ័ចំនួន០២គ្រឿង ចំណែកឈ្មោះម៉ឺន​ តូនី យក០១គ្រឿង រួចក៏បែកគ្នាទៅ ។

ករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print