ជនសង្ស័យ២នាក់ លួចទូរស័ព្ទដៃ៣គ្រឿង ក្នុងសាលាឃុំស្អាងភ្នំត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ បានចូលទៅធ្វើសកម្មភាពលួចទូរស័ព្ទដៃចំនួន៣គ្រឿងនៅក្នុងសាលាឃុំស្អាងភ្នំ បានសម្រេច តែត្រូវសមត្ថកិច្ចស្រុកស្អាងចាប់ខ្លួន

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចសាលាឃុំស្អាងភ្នំ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមាន២នាក់ ទី១.ឈ្មោះ ម៉ឺន តូនី ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។និងទី២.ឈ្មោះ យិន ម៉េងហួរ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ កំពុងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ចំណែកជនរងគ្រោះមានគ្នា៣នាក់ ទី១,​ឈ្មោះ ខូវ ស្រីនីត ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរ.កម្មករសំណង់​ ,ទី២.ឈ្មោះ ជូ ណាន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករសំណង់និងទី៣.ឈ្មោះ កេង កុយ ភេទប្រុស អាយុ៥១ឆ្នាំជនជាតិខ្មែរ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិត្រាច ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ចំណែកវត្ថុតាងដកហូតបានមាន ទូរស័ព្ទដៃម៉ាកLG​ ពណ៍ទឹកប្រាក់ចំនួន០១គ្រឿង​.ទូរស័ព្ទដៃម៉ាកHUAWEIពណ៍ទឹកមាសចំនួន០១គ្រឿងនិងទូរស័ព្ទដៃVIVO ពណ៍ខ្មៅចំនួន០១គ្រឿង។

ប្រភពដដែលបន្តថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៧និង០០នាទីមានជនរងគ្រោះ មកដាក់ពាក្យបណ្ដឹងបាត់ទូរស័ព្ទ នៅប៉ុស្តិ៏នគរបាលរដ្ឋបាលស្អាងភ្នំ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរួចមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំក៏រាយការណ៏បន្តទៅនគរបាលផ្នែកយុត្តិធម៌ស្រុក និងធ្វើការស៊ើបអង្កេតស្រាវជ្រាវមានការសង្ស័យទៅលើឈ្មោះ ម៉ឺន តូនី រួចក៍បានហៅមកសាកសួរ

ក្រោយឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះម៉ឺន តូនី បានសារភាពថាខ្លួនពិតជាបានលួចទូរស័ព្ទចំនួន០៣គ្រឿង នៅនៅសាលាឃុំវេលាម៉ោង០២និង០០នានី ដោយឈ្មោះ យិន ម៉េងហួ ជាអ្នកបញ្ជាឲ្យខ្លួនចូលលួច ចំណែកឈ្មោះយិន ម៉េងហួ នៅចាំខាងក្រៅរបង។ ពេលលួចបានឈ្មោះយិន ម៉េងហួ យកទូរសព្ទ័ចំនួន០២គ្រឿង ចំណែកឈ្មោះម៉ឺនតូនី យក០១គ្រឿង រួចក៏បែកគ្នាទៅ

ករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print