ក្រសួងបរិស្ថានបន្តប្រគល់សម្ភារៈរបស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ជូនមន្ទីរបរិស្ថាននៅតាមខេត្តជុំវិញបឹងទន្លេសាប

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បន្ទាប់ពីខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងថ្មីៗនៅខេត្តសៀមរាប នៅថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្រសួងបរិស្ថាន បានបន្តប្រគល់សម្ភារៈសម្រាប់មធ្យោបាយធ្វើដំណើរ ម៉ូតូថ្មីចំនួន៦គ្រឿង របស់គម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ជូនដល់មន្ទីរបរិស្ថានខេត្តកំពង់ធំ។

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ការប្រគល់សម្ភារៈនាថ្ងៃនេះ បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្រ្តីបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស ក្នុងការបំពេញការងារកន្លងមក និងបន្តធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលជាគោលបំណងចំបងរបស់គម្រោងផងដែរ។

នៅក្នុងឱកាសនេះ លោក បានលើកឡើងផងដែរថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺបានរៀបចំ និងគាំទ្រដល់សហគមន៍ទេសចរណ៍ធម្មជាតិ ដែល មាននៅក្នុងតំបន់ការពារធម្មជាតិ ដែលមានសក្តានុពលនៅតំបន់បឹងទន្លេសាប ដែលក្នុងនោះគាំទ្រដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឱ្យវិស័យទេសចរណ៍ ទាក់ទាញសក្តានុពល បង្កើតបានជាប៉ូលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រមូលថវិកាចូលជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ ។

លោករដ្ឋលេខាធិការ បានជំរុញឲ្យគណៈបញ្ជាការឯកភាពខេត្ត មន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស ខិតខំប្រឹងប្រែងយ៉ាងណាពង្រឹងបន្ថែមទៀត ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ដោយបង្កើនសកម្មភាពល្បាតទប់ស្កាត់នូវបទល្មើសផ្សេង ដើម្បីថែរក្សាបាននូវសម្បត្តិធនធានធម្មជាតិនៅក្នុងតំបន់ការពារ ធម្មជាតិ ពិសេសក្នុងដែនជម្រកសត្វព្រៃ ” ព្រៃឡង់ “។

លោក សៅ សុភាព បានបញ្ជាក់បន្ថែមថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺបានរៀបចំ និងគាំទ្រដល់សហគមន៍ទេសចរណ៍ធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ដែលមានសក្តានុពលនៅតំបន់បឹងទន្លេសាប ដែលក្នុងនោះគាំទ្រដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឱ្យវិស័យទេសចរណ៍ ទាក់ទាញសក្តានុពល បង្កើតបានជាប៉ូលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រមូលថវិកាចូលជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ ។

ក្រោមការគាំទ្រពីធនាគារពិភពលោកក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តគម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» រយៈពេល៦ឆ្នាំ (២០២០-២០២៥) អនុវត្តនៅក្នុងតំបន់គោលដៅរួមមាន ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ និងនៅតាមតំបន់ការពារធម្មជាតិគោលដៅរួមមានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និងតំបន់ការពារធម្មជាតិនៅក្បែរមួយចំនួនទៀត ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print