ក្រុមហ៊ុន Facebook បើក​វគ្គ​បណ្តុះ​បណ្តាល​ទីផ្សារ​ឌី​ជី​ថល​ថ្មី​ តាម​រយៈ​កម្មវិធី SheMeansBusiness សម្រាប់​សហ​គ្រិនស្ត្រី​ចំនួន​ ១៧០០​នាក់ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ថ្ងៃទី ខែឧសភា ឆ្នាំ២០២០៖ ក្រុមហ៊ុន Facebook និងអង្គការPACT នៅថ្ងៃនេះបានចាប់ផ្តើមបើកវគ្គ     ​បណ្តុះបណ្តាលដល់សិក្ខាកាមដែល​​នឹងធ្វើជាគ្រូបង្រៀនក្នុង​​កម្មវិធី SheMeansBusiness ដែលជាកម្មវិធីថ្មីមួយ​​ដែលមានគោលបំណងបណ្តុះបណ្តាលដល់​​សហគ្រិនជាស្ត្រីកម្ពុជាចំនួន១៧០០នាក់ ខាងផ្នែកចំណេះដឹងទីផ្សារឌីជីថល រហូតដល់ឆ្នាំ២០២៣នៅរាជធានីភ្នំពេញ


កម្មវិធី SheMeansBusiness ត្រូវបាន​​ចាបផ្តើមដាក​​ឲ្យដំណើរការ​​​​កាលពីខែធ្នូ ឆ្នាំ២០១៩ ដើម្បី​​ជួយដល់ស្ត្រីជាសហគ្រិនទូទាំងប្រទេសកម្ពុជា ឲ្យអភិវឌ្ឍអាជីវកម្ម​​របសខ្លួន តាមរយៈការទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលដែលកំពុងតែរីកចម្រើននៅកម្ពុជា តាមរយៈការ​​ធ្វើសិក្ខាសាលាវគ្គបណ្តុះបណ្តាល និងការផ្តលប្រភពធនធាននានា​​តាមអនឡាញជាបន្តបន្ទាប កម្មវិធី SheMeansBusiness នឹងផ្តល​​ឲ្យសហគ្រិន​​ស្ត្រីនូវចំណេះដឹ បណ្ដាញទំនាក់ទំនង ជំនាញ និងបច្ចេកវិទ្យា ដែលត្រូវការជាចាំបាចដើម្បីបង្កើត និងពង្រីកអាជីវកម្មអនឡាញរបសពួកគេឲ្យកានតែរីក​​ចម្រើន

កម្មវិធីនឹង​​ៀបចំឡើងក្រោម​​ភាពជាដៃគូជាមួយនឹងគម្រោងសហគ្រិន​​​ស្ត្រី(WE Act) របស់ភ្នាក់ងារសហរដ្អាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID ដែលគ្របគ្រងដោយអង្គការ Pact​ គម្រោង We Act ជួយផ្ដល់ឲ្យសហគ្រិនជាស្ត្រីវ័យក្មេង នូវចំណេះដឹង ឧបករណ និងធនធានផ្សេងដែល​​ត្រូវការជាចាំបាច់ដើម្បីសម្រេចបាន​​ជោគជ័យក្នុងទីផ្សារ

ក្រោមភាពជាដៃគូនេះក្រុមហ៊ុន Facebook និង​​អង្គការ Pact បាន​​​រៀបចំវគ្គបណ្តុះបណ្តាលតាមតំបន​​ជាច្រើន ដើម្បីបំប៉ន បង្វឹក និងផ្តល់លិខិតបញ្ជាក់អំពីការបណ្ដុះបណ្ដាលដល់គ្រូបង្រៀនចំនួន១១នាក់ ក្នុងឆ្នាំនេះហើយអ្នកទាំងនោះនឹងបណ្តុះបណ្តាលសហគ្រិនស្ត្រីវ័យក្មេងចំនួន១៧០០ នាក់ដែលគាំទ្រដោយកម្មវិធី WE Act ដោយសារឥទ្ធិពលនៃវីរុសកូវីដ១៩ថ្មី(Covid-19)ការបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀននឹងត្រូវធ្វើឡើងតាម រយៈកម្មវិធីលើប្រព័ន្ធអ៊ីនធឺណិត ការបណ្ដុះបណ្ដាលនេះនឹងផ្ដល់ជូនសម្រាប គ្រូបង្រៀនចំនួន នាក់សិនក្នុងដំណាក់កាលទីមួយ

លោកស្រី Sabine Joukes ប្រធានគម្រោង WE Act បានមានប្រសាសនថា «យើងពិតជារំភើបរីករាយណាស់ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនFacebook ដើម្បីនាំយកកម្មវិធី SheMeansBusiness មកកម្ពុជា ដោយមានការគាំទ្រពី USAID កម្មវិធីនេះនឹងជួយឲ្យស្ត្រីរៀនពីរបៀបចាបផ្តើម និង​​អភិវឌ្ឍអាជីកម្មរបសខ្លួន តាមរយៈការប្រើប្រាស់កម្មវិធីតាមអនឡាញ​​ដែលមាន​​សក្តានុពលដ៏អស្ចារ្យ ជាពិសេសនៅពេលដែលសហគ្រិនប្រឈមនឹងបញ្ហាវីរុសកូវីដ១៩ថ្មី»

ភាពជាដៃគូ​​វាងក្រុមហ៊ុន Facebook និងអង្គការ Pact គឺជាភាពជា​​ដៃគូដ​​ពិសេសមួយ ដោយបង្ហាញពី​​របៀបដែល​​​ដៃគូ​​អភិវឌ្ឍ និងវិស័យឯកជន​​អាចធ្វើការ ដើម្បីសម្រេច​​គោលដៅរួម ដើម្បីទទួលបានលទ្ធផលកានតែល្អប្រសើរ

លោកស្រី Veena Reddy នាយិការបេសកកម្មរបស USAID បានកតសម្គាលថា «ការសហការរវាងវិស័យឯកជន (ក្រុមហ៊ុន Facebook) និងដៃគូអភិវឌ្ឍ (អង្គការ Pact) ដែលមានគោលដៅ​​រួមគ្នាក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវអាជីវកម្មរបស់សហគ្រិនស្ត្រីនិងការចូលរួមពីប្រជាពលរដ្ឋគឺជា​​ការបោះជំហាន​​ប្រកបដោយភាពស្វាហាប់ក៏ដូចជា​​ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យដល់សហគ្រិនជាស្ត្រ​​កម្ពុជា»​

សេដ្ឋកិច្ច​​របសប្រទេសកម្ពុជា បាន​​កើនឡើងយ៉ាងឆាបរហ័ស ពោលគឺ​​កើនក្នុងកម្រិត ៧ភាគរយ ជាប្រចាំឆ្នាំ ប៉ុន្តែការរីកចម្រើននេះ មិនមានភាពស្មើ​​គ្នាឡើយ ជាហេតុនាំឲ្យស្ត្រី និងសក្ដានុពលសេដ្ឋកិច្ចរបសពួកគាតដើរមិនទាន់កំណើនសេដ្ឋកិច្ចនេះ​​ បើទោះបីជាមានម្ចាស់អាជីវកម្មជាស្រ្តីច្រើនជាង ៦០ភាគរយ ក៏ដោយ ក៏៩៩ភាគរយ នៃអាជីវកម្មទាំងនោះគឺជាសហគ្រាសខ្នាតតូច(មាននិយោជិត​​​​ច្រើនបំផុតចំនួន១០នាក់)ដែលបង្ហាញថា កម្ពុជានៅមានសក្តានុពលសេដ្ឋកិច្ចដ៏ធំមួយ ដែលមិនទាន់ប្រើប្រាស់នៅឡើយ ភាពមិនស្មើគ្នានេះបង្ហាញឲ្យ​​ឃើញអំពីឱកាសធំមួយដើម្បីជួយដល់​​​ការអភិវឌ្ឍរបស់ស្ត្រី​​ទាំងអស់ក្នុងនាមជាអ្នកចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ច ស្ត្រី​​ជាទូទៅ មាននិន្នាការ​​ចែករំលែកភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ខ្លួន ជាមួយ​​នឹងក្រុគ្រួសារនិងសហគមន តាមរយៈមធ្យោបាយផ្សេងដែលជួយធ្វើឱ្យប្រសើរឡើងមិនត្រឹមតែជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ តែក៏ជួយដលវិស័យសុខាភិបាល និងអបរំផងដែរ

ការដែលប្រជាពលរដ្ឋត្រូវស្ថិតនៅឱ្យឆ្ងាយពីគ្នា ដោយសារតែវីរុសកូវីដ១(Covid-19) បានធ្វើឲ្យសហគ្រិន ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងកម្មវិធីបណ្តុះបណ្តាលនេះ នឹងជួយឱ្យសហគ្រិនស្ត្រីជាច្រើន អាចធ្វើអាជីវកម្មរបស់ពួកគេ តាមអនឡាញវិញបាន ដោយជោគជ័យនៅពេលដែលពួកគេត្រូវការបំផុត

លោក Ruici Tio អ្នក​​គ្រប់គ្រងលើ​​គោល​​យោបាយកម្មវិធីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកក្រុមហ៊ុន Facebook បានឲ្យដឹងថា «នៅពេលដែលស្ត្រីមានការអភិវឌ្ឍ យើងទាំងអសគ្នាកទទួលបានអត្ថប្រយោជនដែរកម្មវិធី SheMeansBusiness មិនត្រឹមតែផ្ដល់សហគ្រិនស្រ្តីនូវចំណេះដឹងដែលមានប្រយោជននិងឱកាសឲ្យស្គាល់អាជីវករដូចគ្នាប៉ុណ្ណោះទេ ប៉ុន្តែ ក៏នឹងបង្កើនការយល់ដឹងកាន់តែច្បាស់អំពីសារសំខាន់នៃភាពជាសហគ្រិនរបស់ស្ត្រី សម្រាប​​ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ ជាមួយនឹងការចាបដៃគូជាមួយនឹង អង្គការPact យើងក៏អាចបោះជំហានទៅមុខមួយជំហានទៀតក្នុងការធ្វើឲ្យកម្ពុជា ក្លាយជាកន្លែងកានតែល្អប្រសើរសម្រាប់ឲ្យស្ត្រីបង្កើត និងគ្រប់គ្រងអាជីវកម្មមួយ»​  

ក្រុមហ៊ុន Facebook បាននិងកំពុងជម្រុញ​​​ឲ្យប្រជាពលរដ្ឋ​​ចូលរួមគាំទ្រដល់ស្ត្រីទាំងអស់ ដែលគ្រប់គ្រងអាជីវកម្មខ្នាតតូចនៅកម្ពុជា តាមរយៈការចែករំលែកទំព័រអាជីវកម្ម  រូបភាព និងវីដេអូនានារបសស្ត្រីទាំង​​នោះ លើបណ្តាញសង្គម Facebook របសខ្លួន ដោយភ្ជាប់នឹងពាក្យថា#SheMeansBusiness ដើម្បីទទួលបាន​​ព័តមាន និងការលើកទឹកចិត្តបន្ថែម សូមចូ​​ទៅកានគេហទំព័រwww.shemeansbusiness.fb.com

អំពី USAID

ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់​​ារអភិវឌ្ឍអន្តរជាតិ​​ហៅកាត់ថាUSAID ត្រូវបានបង្កើតឡើង​​ក្នុងឆ្នាំ១៩៦១ ដោយលោកប្រធានាធិបតីJohn F. Kennedy និង​​ដើរតួនាទីជាភ្នាក់ងារឈានមុខគេរបស់រដ្ឋាភិបាលអាមេរិកសម្រាប់ជំនួយបរទេស ចាបតាំងពីឆ្នាំ១៩៩២មក USAID បានវិនិយោគក្នុងទឹកប្រាកច្រើនជាងពានលានដុល្លារអាមេរិក លើការអភិវឌ្ឍរបសកម្ពុជា

អំពីអង្គការ PACT

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧១ អង្គការ Pact ព្យាយាមចូលរួមកសាងពិភពលោកមួយដែលមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា មានសមត្ថភាព និងភាពអស្ចារ្យដូចគ្នា Pact បានជួយដលប្រជាពលរដ្ឋជាច្រើន​​ក្នុងប្រទេសកម្ពុជា បើគិតចាបតាំងពីឆ្នាំ១៩៩១មក ដោយសហការជាមួយនឹង​​ដៃគូជាច្រើន Pact ប្រតិបត្តិគម្រោងច្បាបសហគ្រិន​​ជាស្ត្រី(WE Act) ចាបតាំងពីខែសីហា ឆ្នាំ២០១៨មក ដើម្បីជួយជំរុញឲ្យ​​សហគ្រិនជាស្ត្រីវ័យក្មេង អាចប្រើប្រាស់សក្តានុពល​​របស់ខ្លួនឱ្យបានពេញលេញក្នុងនាមជាសហគ្រិន ព្រមទាំងទទួលបានជោគជ័យផ្នែកអាជីកម្មរបសពួកគេ ក៏ដូចជាចូលរួមអភិវឌ្ឍសង្គមជាតិ

អំពីកម្មវិធី #SHEMEANSBUSINESS

កម្មវិធី SheMeansBusiness ដែលបានចាប់ដំណើរការ​​ក្នុងឆ្នាំ២០១៦មានបំណងចូលរួមគាំទ្រ និង​​ផ្តល់ិទ្ជិអំណាចឲ្យសហគ្រិនជាស្ត្រី​​ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការ​​ធ្វើសិក្ខាសាលា វគ្គបណ្តុះបណ្តាល និង​​ផ្តលប្រភពធនធានតាមអនឡាញ ជាបន្តបន្ទាប កម្មវិធីSheMeansBusiness នឹងផ្តល​​ឲ្យសហគ្រិនជាស្ត្រីនូវចំណេះដឹងបណ្ដាញទំនាក់ទំនង ជំនាញ និងបច្ចេកវិទ្យា ដែលគេត្រូវការជាចាំបាច់ដើម្បីកសាងនិងធ្វើឲ្យអាជីវកម្មអនឡាញរបស់ពួកគេកាន់តែរីក​​ចម្រើនកម្មវិធីនេះ នឹងរៀបចំឡើង ក្រោមកិច្ចសហប្រតិបត្តិ​​ការជាមួយនឹងអ្នកដឹក​​នាំអាជីវកម្ម សង្គមស៊ីវិល អង្គការក្រៅរដ្ឋភិបាល និងវិស័យឯកជនទូទាំងតំបន់៕សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print