COVID-19 បានសម្លាប់ពលរដ្ឋឥណ្ឌារហូតដល់ជាង១ពាន់នាក់ ខណៈអ្នកឆ្លងថ្មីៗ ក្នុងមួយថ្ងៃរកឃើញជិត៤ពាន់នាក់

ចែករំលែក៖

ឥណ្ឌា៖ នៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលសហព័ន្ធឥណ្ឌា បានប្រកាសថា រយៈពេលតែមួយថ្ងៃសោះ រកឃើញអ្នកឆ្លង COVID-19ថ្មីៗ ចំនួន ,៣៩០នាក់ និងរយៈពេលដូចគ្នានោះ ក៏មានអ្នកជំងឺ ១០៣នាក់បន្ថែមទៀតបានស្លាប់ ដោយសារជំងឺរាតត្បាតសកល នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កើនឡើងយ៉ាងគំហុក

សារព័ត៌មានចិនស៊ីនហួរ ចុះផ្សាយនារសៀលថ្ងៃសុក្រ ទី០៨ ខែឧសភា បានបញ្ជាក់ពីតួលេខថ្មីខាងលើនេះថា ធ្វើឲ្យចំនួនករណីឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសឥណ្ឌាកើនដល់ ៥៦,៣៤២នាក់ ក្នុងនោះករណីស្លាប់កើនដល់ ,៨៨៦នាក់ និងករណីជាសះស្បើយ១៦,៥៤០នាក់ ថ្ងៃនេះគឺជាថ្ងៃទី ៤៥ នៃការបិទប្រទេសឥណ្ឌាដើម្បីប្រយុទ្ធនឹងជំងឺឆ្លង COVID-19 ហើយវានឹងបន្តអូសបន្លាយដល់ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ក្រៅពីការអនុវត្តវិធានការបិទប្រទេសយ៉ាងតឹងរ៉ឹង ក្រុមអ្នកជំនាញ និងវិទ្យាសាស្ត្រឥណ្ឌាក៏កំពុងព្យាយាមអភិវឌ្ឍ វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ផងដែរ ដោយចាប់ផ្តើមរាប់សិបកន្លែងក្នុងពេលតែមួយតែម្តង ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា មានការវិវឌ្ឍដល់កម្រិតណានៅឡើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print