បញ្ជូនខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធករណីចេញសែកស្អុយជាង២០ម៉ឺនដុល្លារ ទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជូនខ្លួនស្ត្រីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ក្រោយពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងចេញសែកគ្មានសាច់ប្រាក់ជាង២៦ម៉ឺនដុល្លារ។

ជនសង្ស័យឈ្មោះ សូត្រ ស្រីយ៉ា អាយុ៤០ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅស្នាក់នៅផ្ទះលេខ១៦៣ សេដេ ផ្លូវលេខ២១៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ការឃាត់ខ្លួនធ្វើឡើងតាមដីការបស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្នុងមូលដ្ឋានខណ្ឌទួលគោក ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលកន្លងទៅ

បច្ចុប្បន្នស្រ្តីសង្ស័យ កំពុងស្ថិតក្រោមការសាកសួររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ឬមិនចោទប្រកាន់ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print