ក្រសួងវប្បធម៌នឹងចាត់វិធានការអ្នកផ្សព្វផ្សាយ​ ឬចែកចាយសារជាអក្សរ សំឡេង រូបភាព ​និងវីដេអូ ដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ​

ចែករំលែក៖

ភ្នំពេញ៖ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃសុក្រ២រោច ខែពិសាខ ឆ្នាំជូត ព ស២៥៦៤ បានចេញសេចក្តីជូនដំណឹង ចាត់វិធានផ្លូវច្បាប់ដោយគ្មានការលើកលែងចំពោះបុគ្គល ឬ ក្រុមជនទាំងឡាយណាដែលប្រើប្រាស់សារជាអក្សរ សំឡេង រូបភាពឬវីដេអូ តាមគេហទំព័រ ឬបណ្តាញព័ត៌មានសង្គម បង្កឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ ៕ដោយ៖ហេង សូរិយា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print