ក្មេងប្រុសស្រីចំនួន៣នាក់លង់ទឹកស្លាប់ក្នុងដេប៉ូបូមខ្សាច់សុខគាង

ចែករំលែក៖

ភ្នំពេញ​៖​ ពិតជាអាសូរខ្លាំងណាស់ក្មេងប្រុសស្រីចំនួន០៣នាក់ជាបងប្អូនបង្កើតនិងជីដូនមួយបានលង់ទឹកស្លាប់យ៉ាងអាណោចអាធម៌ក្នុងដេប៉ូបូមខ្សាច់មួយកន្លែងរបស់លោកសុខគាង​ ស្ថិតនៅផ្លូវ៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី​០៨​   ខែឧសភា​  ឆ្នាំ២០២០​ ។

តាមសម្តីឪពុកជនរងគ្រោះគ្រោះបានឱ្យដឹងថា​ កូនរបស់ខ្លួនមានចំនួន០២នាក់ប្រុសម្នាក់ស្រីម្នាក់​ ដោយកូនច្បងជាកូនប្រុសអាយុ០៥ឆ្នាំ​ និងកូនប្អូនជាកូនស្រីអាយុ០៤ឆ្នាំ​ ចំណែកម្នាក់ទៀតត្រូវជាក្មួយស្រីអាយុ០៤ឆ្នាំ​ ។ 

ឪពុកជនរងគ្រោះបានបន្តថា​ នៅមុនពេលកេីតហេតុ​ នៅវេលាម៉ោង២រសៀលថ្ងៃកេីតហេតុ​ គាត់បានឱ្យកូនរបស់គាត់គេងនៅផ្ទះរបស់គាត់ដែលនៅជិតនិងទីតាំងប៉ូមខ្សាច់ដែរ។ ពេលនោះក៏គាត់ក៏បានគេងលក់បាត់ដែរដោយមិនដឹងថាកូនៗរបស់គាត់ភ្ញាក់ពីពេលណាហេីយងេីបដេីរលេងនោះទេ​ ។ ក្រោយពីគាត់ភ្ញាក់ពីគេងដោយមិន

ឃេីញកូនៗក៏ដេីររកគ្រប់ទីកន្លែងតែមិនឃេីញ។ 

លុះរហូតមកដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃខែដដែល​ ទេីបប្អូនប្រុសគាត់មកមេីលនៅកន្លែងដេប៉ូប៉ូមខ្សាច់របស់លោកសុខគាង​ ដែលនៅជិតនិងផ្ទះនោះស្រាប់តែប្រទះឃេីញសពអណ្តែតបាត់ទៅហេីយទេីបបង្កការភ្ញាក់ផ្អេីលតែម្តងនិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីកំណត់ហេតុប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។ 

បេីតាមការបង្ហេីបពីប្រជាពលរដ្ឋបានឱ្យដឹងថា​ ទីតាំងខាងលេីនេះមានក្មេងលង់ទឹកស្លាប់ម្តងរួចមកហេីយ​ នេះជាករណីទី០២ហេីយ៕ ដោយ៖សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print