ភ្នំពេញ៖ ពិតជាអាសូរខ្លាំងណាស់ក្មេងប្រុសស្រីចំនួន០៣នាក់ជាបងប្អូនបង្កើតនិងជីដូនមួយបានលង់ទឹកស្លាប់យ៉ាងអាណោចអាធម៌ក្នុងដេប៉ូបូមខ្សាច់មួយកន្លែងរបស់លោកសុខគាង ស្ថិតនៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។
តាមសម្តីឪពុកជនរងគ្រោះគ្រោះបានឱ្យដឹងថា កូនរបស់ខ្លួនមានចំនួន០២នាក់ប្រុសម្នាក់ស្រីម្នាក់ ដោយកូនច្បងជាកូនប្រុសអាយុ០៥ឆ្នាំ និងកូនប្អូនជាកូនស្រីអាយុ០៤ឆ្នាំ ចំណែកម្នាក់ទៀតត្រូវជាក្មួយស្រីអាយុ០៤ឆ្នាំ ។
ឪពុកជនរងគ្រោះបានបន្តថា នៅមុនពេលកេីតហេតុ នៅវេលាម៉ោង២រសៀលថ្ងៃកេីតហេតុ គាត់បានឱ្យកូនរបស់គាត់គេងនៅផ្ទះរបស់គាត់ដែលនៅជិតនិងទីតាំងប៉ូមខ្សាច់ដែរ។ ពេលនោះក៏គាត់ក៏បានគេងលក់បាត់ដែរដោយមិនដឹងថាកូនៗរបស់គាត់ភ្ញាក់ពីពេលណាហេីយងេីបដេីរលេងនោះទេ ។ ក្រោយពីគាត់ភ្ញាក់ពីគេងដោយមិន
ឃេីញកូនៗក៏ដេីររកគ្រប់ទីកន្លែងតែមិនឃេីញ។
លុះរហូតមកដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃខែដដែល ទេីបប្អូនប្រុសគាត់មកមេីលនៅកន្លែងដេប៉ូប៉ូមខ្សាច់របស់លោកសុខគាង ដែលនៅជិតនិងផ្ទះនោះស្រាប់តែប្រទះឃេីញសពអណ្តែតបាត់ទៅហេីយទេីបបង្កការភ្ញាក់ផ្អេីលតែម្តងនិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីកំណត់ហេតុប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។
បេីតាមការបង្ហេីបពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងខាងលេីនេះមានក្មេងលង់ទឹកស្លាប់ម្តងរួចមកហេីយ នេះជាករណីទី០២ហេីយ៕ ដោយ៖សុខាសែនជ័យ