update ៖អាជ្ញាធរខណ្ឌចំការមន ចុះបិទទីតាំងហាងបរទេស១០កន្លែងនៅសង្កាត់ទន្លេបាសាក់បើកផ្គើនការណែនាំ

ចែករំលែក៖

ភ្នំពេញ​៖​ ហាងបរទេសចំនួន ១០កន្លែង ត្រូវបានអាជ្ញាធរខណ្ឌចំការមន ចុះបិទ និងតម្រូវអោយធ្វើកិច្ចសន្យាបញ្ឈប់បើកធ្វើអាជីវកម្ម តាមការហាមឃាត់ពីក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីបញ្ចៀសការជួបជុំគ្នាច្រើន ងាយរងគ្រោះដោយប្រការណាមួយ នូវការរាតត្បាតជំងឺកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ថេង សុីថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន នៅមុននេះបន្តិច នាយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។

លោក ថេង សុីថុល បានបញ្ជាក់ថា៖ ខ្ញុំបានធ្វើដំណើរកាត់តាមតំបន់នោះ នៅផ្លូវ៣០៨​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ បានឃើញជនជាតិបរទេសបានបើក និងជួបជុំភ្ញៀវមានគ្នាច្រើន ក៏បានអោយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចចុះបិទ ដើម្បីសុវត្ថិភាពទាំងអស់គ្នា  ។ ពួកគាត់ក៏បានសហការបិទបណ្តោះអាសន្ន តាមការណែនាំ រងចាំកូវីដ-១៩ ធូស្រាល ហើយមានការអនុញ្ញាតពីអាជ្ញាធរ។

ក្នុងចំណោមហាងបរទេសទាំង១០ត្រូវបានអាជ្ញាធរបិទ គឺមានហាងមួយឈ្មោះ “Piccola Italia “ ធំជាងគេប្រភេទក្លិបកំសាន្ដដែលប្រឈមគ្រោះថ្នាក់ ខណៈ ការប្រមូមផ្ដុំមានគ្នាច្រើន ខ្វះគម្លាតតាមការណែនាំពីក្រសួងសុខាភិបាល៕ ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print