កម្លាំងសមត្ថកិច្ចខណ្ឌចំការមនចុះបិទហាងជួបជុំជាច្រេីនកន្លែងក្រោយពីហាមមិនស្តាប់

ចែករំលែក៖

ភ្នំពេញ​៖​ ហាងផឹកស៊ីជួបជុំសម្រាប់ទទួលភ្ញៀវបរទេសជាច្រេីនកន្លែងត្រូវបានសមត្ថកិច្ចចុះធ្វេីការបិទបណ្ណោះអាសន្នដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ខណះដែលធ្លាប់ជូនដំណឹងម្តងហេីយមិនស្តាប់។

ប្រតិបត្តិ​ការនេះបានធ្វេីឡេីងនៅវេលាម៉ោង៨យប់ថ្ងៃទី៨​ ខែឧសភា​ឆ្នាំ២០២០​ នៅផ្លូវ៣០៨​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។ 

តាមសមត្ថកិច្ចបានឱ្យដឹងថា​ កន្លងមកកាលពីវីរុសមេរោគកូវីដ១៩បានចូលលុកឡុយក្នុងប្រទេសកម្ពុជាហេីយរាជរដ្ឋាភិបាលបានប្រកាសឱ្យបិទការជួបជុំនិងហាងផឹកស៊ីបណ្ណោះអាសន្នសិនដេីម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ​ បន្ទាប់មកអាជ្ញាធរមានសមត្ថកិច្ចបានចុះធ្វេីការណែនាំឱ្យបិទបណ្ណោះអាសន្នសិន។ តែហាងខាងលេីមិនគោរពធ្វេីតាមទេីបសមត្ថកិច្ចចុះបិទតែម្តង។ 

សមត្ថកិច្ចបានបញ្ជាក់ថា​ ទីតាំងហាងខាងលេី​ លក់ម្ហូបអាហារនិងគ្រឿងស្រវឹងសម្រាប់ភ្ញៀវបរទេស៕

ដោយ៖​ សុខាសែនជ័យ


...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print