ជនបរទេស២នាក់ អង្គុយផឹកសុីលើច្រាំងមាត់ទន្លេរអិលធ្លាក់ចូលទន្លេរបួសធ្ងន់ម្នាក់ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនបរទេស២នាក់ កំពុងអង្គុយផឹកលើសុីច្រាំងមាត់ទន្លេសុខៗ ស្រាប់តែរអិលធ្លាក់ចូលក្នុងទន្លេធ្វើឱ្យរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតចុះជួយរងរបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី ៩ខែឧសភា ឆ្នាំ ២០២០ ស្ថិតនៅសួនច្បារមាត់ទន្លេក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរបរទេសជាបុរសទាំង២នាក់នោះ មិនដឹងថាជាជនជាតិអ្វីនោះទេ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាជនបរទេសទាំងពីរនាក់ អង្គុយផឹកស្រានៅលើច្រាំងមាត់ទន្លេ ហើយបន្តិចក្រោយមកស្រាប់តែមានម្នាក់ក្នុងចំណោមពួកគេនោះ បានរអិលរមៀល ធ្លាក់ចុះទៅមាត់ទឹករងរបួសធ្ងន់ ។ភ្លាមៗនោះដៃគូដែលផឹកជាមួយគ្នាក៏ចុះទៅជួយស្រាប់តែរអិលរមៀលធ្លាក់ចុះរងរបួសស្រាលផងដែរ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏ទាក់ទងហៅរថយន្តសង្គ្រោះរបស់មន្ទីពេទ្យកាល់ម៉ែត ដឹកជនរងគ្រោះ ដែលរងរបួសធ្ងន់ទៅព្យាបាលនៅមន្ទីរពេទ្យ៕ដោយ៖ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print