ចែករំលែក៖

តាមគេហទំព័រ Worldometer គិតមកត្រឹមម៉ោង៤រសៀលថ្ងៃទី៩ខែឧសភា នៅទូទាំងប្រទេសថៃមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣០០៤នាក់ និងស្លាប់៥៦នាក់ ដោយមានអ្នកឆ្លងថ្មីចំនួន៤នាក់ និងស្លាប់ម្នាក់។
ចំនួនអ្នកឆ្លងធ្លាក់ចុះធ្វើឲ្យរដ្ឋាភិបាល បានសម្រេចកាត់បន្ថយការរិតត្បិតដើម្បីដំណើរការសេដ្ឋកិច្ចជាតិ។ ប៉ុន្តែត្រូវរក្សាគម្លាតឲ្យបានល្អបំផុតជៀសវាងការឆ្លងកើនឡើងវិញ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលថៃបានស្នើរដល់បណ្តារថភ្លើង រថយន្តក្រុងសាធារណៈ កាត់បន្ថយចំនួន អ្នកធ្វើដំណើរ ដោយនៅក្នុងរថភ្លើងនិមួយៗមានអ្នកដំណើរតែ២៥ភាគរយប៉ុណ្ណោះទើបមានសុវត្ថិភាព បង្ការឆ្លងរាលដាលកូវីដ១៩។
ជាក់ស្តែងរថភ្លើង skytrain BTS បានកាត់បន្ថយអ្នកដំណើរដល់ទៅ ៣ភាគ៤ ដោយពីមុនដឹកអ្នកដំណើរបាន១ពាន់នាក់ តែពេលនេះបានតែ ២៥០នាក់ប៉ុណ្ណោះ។
Chaiwat Tongkamkoon មន្ត្រីទទួលបន្ទុកដឹកជញ្ជូនសាធារណ បានមានប្រសាសន៍ ថា ក្រៅពីការប្រកាន់ខ្ជាប់នូវសំណើនេះ អ្នកដំណើរទាំងអស់ត្រូវតែរំឮកខ្លួនឯងជានិច្ចក្នុងការគោរពគោលការណ៍រក្សាគម្លាត ដោយរក្សាចម្ងាយយ៉ាងតិចមួយម៉ែត្រពីគ្នា។ លោក Chaiwat បានមានប្រសាសន៍ថា«យើងចាំបាច់ត្រូវរៀបចំសេវាកម្មអនាម័យឱ្យកាន់តែប្រសើរបន្ថែមទៀតនៅច្រកចូលស្ថានីយ៍រថភ្លើងដើម្បីឱ្យគោលការណ៍រក្សាគម្លាតកាន់តែមានប្រសិទ្ធភាព៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print