បុរសវ័យចំណាស់ម្នាក់បើករថយន្ត មិនដឹងជាប់ហ្គា បានជ្រុលទៅបុកបុរសម្នាក់រងរបួសបាក់ជើងនិងបន្តបុកចូលផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសបាក់ជើងនិងផ្ទះប្រជាពលរដ្ឋរងការខូចខាតមាត់ទ្វាទាំងស្រុង មូលហេតុដោយបុរសចំណាស់ម្នាក់បើកបររថយន្ត១គ្រឿងបានជាន់ហ្គា ចេញទៅតែមិនដឹងថារថយន្តរបស់ខ្លួនជាប់ហ្គា បានបុករះតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩និង២០នាទីនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ចំណុចមុខផ្ទះលេខ១១៥A តាមបណ្ដោយផ្លូវ១៤១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
   បុរសចំណាស់ដែលបើករថយន្តបង្កមានឈ្មោះ អ៊ុល សារី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជានគរបាលនៅសាលាដីឥដ្ឋ និងស្នាកនៅផ្ទះលេខ៧៨A ផ្លូវលេខ១៤១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកបុរសដែលអង្គុយលើម៉ូតូនៅមុខផ្ទះរងការខូចខាត មានឈ្មោះ ទីន ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសបាក់ជើង។
   តាមប្រភពព័ត៌មានសាក្សីនៅក្បែរនិងកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ឃើញបុរសចំណាស់ម្នាក់បានបើករថយន្ត១គ្រឿងងម៉ាកហ្វ័រែន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2I-6128 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៤១ក្នុងទិសដៅពីជើងទៅត្បូងដោយមិនដឹងថារថយន្តរបស់ខ្លួនជាប់ហ្គា បានជ្រុលទៅបុកបុរសម្នាក់ដែលអង្គុយលេងលើម៉ូតូ១គ្រឿងម៉ាកគុប៩០ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ1AX-5215 នៅមុខផ្ទះលេខ១១៥A បណ្ដាលអោយរងរបួសបាក់ជើង ហើយបានបន្តបុកទម្លុះទ្វាផ្ទះខាងលើបណ្ដាលអោយខូចខាតទ្វារទាំងស្រុងតែម្ដង។ សូមបញ្ជាក់ផងដែរជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។
   ក្រោយពេលកើតហេតុនគរបាលចរាចរណ៍បានចុះទៅកន្លែងកើតហេតុធ្វើការវាស់វែង ហើយម្ចាស់រថយន្តបានសម្រប់សម្រួលជាមួយនិងម្ចាស់ផ្ទះដោយសុំជួសជុលសង់ដល់ម្ចាស់ផ្ទះវិញផងដែល។ចំណែកជនរងគ្រោះដែលរងរបួសបាក់ជើងនោះត្រូវបានម្ចាស់រថយន្តបង្កបានធ្វើការចរចាគ្នា។ 
    
   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print