ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែបុរសម្នាក់ជិះម៉ូតូម៉ាក Suzuki Nex មួយគ្រឿងក្នុងល្បឿនលឿន បានទៅបុកជាមួយរ៉ឺម៉កកង់កីដែលចតនៅលើផ្លូវខណៈពេលកំពុងតែជួសជុល បណ្តាលអោយ ដួលអូសជាង១០ម៉ែត្ររបួសធ្ងន់ ។
ហេតុការណ៍កាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី ១៧ មករា ២០១៦ នៅលើផ្លូវវេងស្រេង មុខភោជណីយដ្ធាន ភេសជ្ជៈតន្ត្រី ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យយ។
តាមប្រភពត៍មានបាន អោយដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង តាមផ្លូវ វេងស្រេង ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ រ៉ឺម៉កកង់បីនោះបានខូច ហើយម្ចាស់បានចុះមកមើលរ៉ឺម៉ក លុះបានមួយសន្ទុះ ក៏មានបុរសម្នាក់ទៀតជិះម៉ូតូSuzuki Nex ពណ៍ស១មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1CT-4228 ជិះទិសដៅស្របគ្នា បានមកបុកចំពីក្រោយចំហៀងខាងឆ្វេង បណ្តាលអោយម៉ូតូដួលអូសទៅបុកនឹងឃឿនថ្មពុះចែកទ្រូងផ្លូវ ចំណែកអ្នកជិះម៉ូតូ ដួលបែកក្បាលសន្លប់ស្តូក ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយឯកជនមកដឹកយកទៅសង្គ្រោះ ចំណែកម៉ូតូនិងរ៉ឺម៉កម៉ូតូកង់បីត្រូវបានសមត្ថកិច្ចជំនាញមកវាស់វេងយកទៅទុកនៅអធិការរដ្ធានខណ្ឌពោធិសែនជ័យ ដើម្បីរងចាំការដោះស្រាយពេលក្រោយ៕
ដោយ៖ សុខាសែនជ័យ