នេះជាសារសម្តេចនៅក្នុងPage ហ្វេសប៊ុកសម្តេចមុននេះ៥នាទីបងប្អូនជនរួមជាតិជាទីស្រឡាញ់!
ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងមន្ទីរពេទ្យនៃប្រទេសសឹង្ហបូរី ។ ពុំមានជម្ងឺអ្វីធ្ងន់ធ្ងរដែលត្រូវព្យាបាលនោះទេ តែនេះជាការតម្រូវរបស់គ្រូពេទ្យ ដែលកំណត់ឱ្យត្រួតពិនិត្យសុខភាពប្រចាំឆ្នាំមួយឆ្នាំម្តងៗ។ ម្យ៉ាងទៀតការងារចុងឆ្នាំ ២០១៥ និងដើមឆ្នាំ ២០១៦ នេះពិតជាច្រើន ដែលខ្ញុំខិតខំដោះស្រាយទាំងយប់ទាំងថ្ងៃ រកពេលសំរាកស្ទើរមិនបាន។
ការដែលខ្ញុំមកពិនិត្យសុខភាពនៅសឹង្ហបូរី មិនមានន័យថាខ្ញុំមិនទុកចិត្តគ្រូពេទ្យកម្ពុជាយើងនោះទេ។ ខ្ញុំពិនិត្យសុខភាពជាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងព្យាបាលជម្ងឺនៅកម្ពុជាដោយគ្រូពេទ្យខ្មែរយើង។ ដោយមានការណែនាំរបស់គ្រូពេទ្យកម្ពុជាបានស្នើរឱ្យខ្ញុំពិនិត្យនៅក្រៅប្រទេសដើម្បីធ្វើឱ្យប្រាកដនូវប្រភេទជម្ងឺខ្លះដែលយើងខ្វះឧប្បករណ៍។ វេជ្ជបណ្ឌិតខ្មែរដែលព្យាបាលខ្ញុំបានរួមដំណើរមកជាមួយខ្ញុំ ដើម្បីសហការជាមួយពេទ្យសឹង្ហបូរីធ្វើការពិនិត្យ ដែលនេះជារឿងធម្មតានៃកិច្ចសហការខាងវេជ្ជសាស្ត្រ។
ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសវិញនៅថ្ងៃ ទី ២១ មករា ប្រសិនគ្រូពេទ្យអនុញ្ញាតិ៕