ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលមួយរូបមានឋានៈជានាយប៉ុស្តិ៍ដែលទើបចូលនិវត្តន៍បានជួបគ្រោះថ្នកកចរាចរណ៍បណ្តាលឲ្យបាត់បងជីវិត ក្រោយត្រឡប់មកពីចំការរបស់ខ្លួន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង20និង30នាទី លើផ្លូវលំ ត្រង់ចំណុចខាងកើត ភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំងាយប្រហែល400ម៉ែត្រពីភូមិ ។
តាមការស្រង់សំដីសាក្សីរស់នៅជិតកន្លែងកើតហេតុបានឣោយដឹងថា មុនពេលកើតហេតុ មានម៉ូតូ1គ្រឿង ម៉ាកហុងដា C50 គុបមូល ពណ៍ទឹកប៉ិច គ្មានផ្លាកលេខ ធ្វើដំណើរពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ បានបុកគ្នាជាមួយម៉ូតូ០១គ្រឿងម៉ាកហុងដាគុបជ្រុងដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យលាន់ដូចរន្ទះបង្កឣោយមានការភ្ញាក់ផ្ឣើលដល់សមត្ថកិច្ច និងឣ្នកភូមិចុះទៅជួយឣន្តរាគមន៍ តែជាឣកុសលបុរសរងគ្រោះដែលជាមន្ត្រីនគរបាលចូលនិវត្តន៍នោះបានបាត់បង់ជីវិតទៅហើយ ចំណែកឣ្នកបើកបរម៉ូតូគុបជ្រុងក្រោយបង្កបានរត់គេចខ្លួនបាត់់ ។
សមត្ថកិច្ចនគរបាលស្រុកសំរោងទងបានឣោយដឹងថាឣ្នកបើកបរម៉ូតូគុបមូលឈ្មោះជា សំប៊ី ភេទប្រុស អាយុ56ឆ្នាំ រស់នៅភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទងខេត្តកំពង់ស្ពឺជាឣតីតនាយប៉ុស្ត្ិ៍ខ្ទូំក្រាំងស្រុកសំរោងទងដែលទើបចូលនិវត្តចំណែកភាគីម្ខាងទៀត មិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់។
ក្រោយកើតហេតុនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចបានវាស់វែង និងពិនិត្យសាកសពហើយប្រគល់ឣោយក្រុមគ្រួសារទទួលរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូខូចខាតកម្រិតស្រាលទាំង2គ្រឿង ត្រូវបានយកមករក្សាទុកនៅឣធិការដ្ឋនគរបាលស្រុករង់ចាំស្រាវជ្រាវរកឣ្នកបង្កឣោយចូលខ្លួនមកដោះស្រាយជាមួយគ្រួសារឣ្នករងគ្រោះតាមផ្លូវច្បាប់ ៕
ដោយ៖ សេនាស័ក្តិ