ក្របខ័ណ្ឌ Serie A គ្រោងនឹងបន្តរដូវកាលរបស់ខ្លួននៅថ្ងៃទ១៣ ខែមិថុនាខាងមុខប្រសិនបើរដ្ឋាភិបាលអ៊ីតាលីយល់ព្រម។
មហាសន្និបាតរបស់លីកកំពូលអ៊ីតាលីបានជួបប្រជុំគ្នាកាលពីថ្ងៃពុធតាមរយៈខ្សែអាត់សំឡេង និងបានអនុម័តកាលបរិច្ឆេទនៃការបន្តរដូវកាលឡើងវិញស្របតាមការសម្រេចរបស់រដ្ឋាភិបាល និងពិធីសារវេជ្ជសាស្ត្រ។
ក្លឹបក្នុងលីក កំពូលអ៊ីតាលីបានវិលត្រឡប់មកហ្វឹកហាត់វិញកាលពីដើមខែឧសភា ប៉ុន្តែកីឡាករអាចហ្វឹកហាត់តែម្នាក់ឯង។ ក្របខ័ណ្ឌ Serie A ត្រូវបានព្យួរនៅថ្ងៃទី ៩ ខែមីនាដោយមានការប្រកួតចំនួន ១២ លើកនិងការប្រកួតដ៏អស្ចារ្យចំនួន៤នៅតែលេង។
ក្រុមសេះបង្កង់ Juventus ដណ្តើមបានជើងឯកលីកកំពូលអ៊ីតាលីចំនួន៩លើក ជាប់ៗគ្នា ហើយរដូវកាលនេះគឺឈរនៅលើកំពូលតារាងលីកកំពូលតារាងនាំមុខក្រុមលេ២ Lazio ។
ប្រទេសអ៊ីតាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវីរុសកូវីដ១៩ ដោយមានកីឡាករមួយចំនួនបានឆ្លងជំងឺនេះ។
កាលពីសប្តាហ៍មុនកីឡាករក្លិប Fiorentina ចំនួន ៣ នាក់ និងសមាជិកក្លិបចំនួន៣ នាក់បានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ ខណៈដែលកីឡាករក្លិប Torino ម្នាក់ទៀតក៏បានធ្វើតេស្តិ៍វិជ្ជមានផងដែរ ៕
ដោយ៖ ភិរក្ស