លោក Carlos Sainz បានត្រៀមខ្លួនរួចជាស្រេចដើម្បីជំនួសតំណែង Sebastian Vettel ក្នុងនាមជាកីឡាករប្រណាំងរថយន្តឲ្យក្រុមហ៊ុន Ferrari ។ ចំណែកកីឡាករ Daniel Ricciardo បានកក់យកកៅអីរបស់ក្រុមហ៊ុននៅអេស្ប៉ាញដោយបើករថយន្តម៉ាក McLaren ។
កិច្ចពិភាក្សា និងការចុះកុងត្រារវាងកីឡាករទាំងពីរខាងលើកំពុងដំណើរ ការ ហើយមិនទាន់មានកិច្ចព្រមព្រៀងចុងក្រោយណាមួយត្រូវបានគេរំពឹងថាត្រូវបានបញ្ចប់និងប្រកាសនៅសប្តាហ៍នេះនៅឡើយទេ។
កីឡាករប្រណាំងរថយន្ត Sainz បានស្ថិតនៅក្នុងការចរចាដើម្បីស្នាក់នៅជាមួយក្រុមហ៊ុន McLaren រហូតចប់នៅចុងឆ្នាំ២០២០ ប៉ុន្តែការអំពាវនាវឱ្យចូលរួមជាមួយក្រុមកំពូល Ferrari ត្រូវបានកីឡាកររូបនេះ ពិចារណា និងត្រៀមចុះកុងត្រាផ្លាស់ទៅកាន់ក្រុមហ៊ុនប្រណាំងរថយន្តលំដាប់ កំពូលរបស់ពិភពលោកមួយនេះ៕
...
ដោយ៖ ភិរក្ស