កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនបក្ខពួកគ្រូខ្មែរ(ដោះអំពើ) ចំនួន៣នាក់ ពាក់ព័ន្ធនឹងការដាក់ថ្នាំសម្រើបរំលោភបូកយុវតីម្នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប ដែលដឹកនាំប្រតិបត្តិការដោយតំណាងអយ្យការបានចុះបំបែកសំណុំរឿងមួយ ពាក់ព័ន្ធនឹងករណីបក្ខពួកគ្រូខ្មែរ( ដោះអំពើ)ចំនួន៣នាក់ ដាក់ថ្នាំសម្រើបរំលោភបូកយុវតីរងគ្រោះខណៈដែលនាងមកមើលថែទាំម្តាយនៅផ្ទះជនសង្ស័យ ។

ហេតុការណ៍បែកធ្លាយនេះកើតឡើងកាលពី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប បន្ទាប់ពីគ្រួសារជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច ។ 

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការ ជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២០នេះថា  ករណីនេះកើតឡើងកាលពីថ្ងៃទី ៩ ខែឧសភា យុវតីរងគ្រោះ អាយុ ២០ឆ្នាំ រស់នៅ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានដាក់ពាក្យបណ្ដឹងថាខ្លួនទៅនៅថែទាំជំងឺម្តាយនៅផ្ទះគ្រូអុឹម ( គ្រូខ្មែរ ) ក្នុងភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុង សៀមរាប ខេត្តសៀមរាបត្រូវបានឈ្មោះគ្រូអុឹម ហៅចូលបន្ទប់យកដៃច្រត់ពីលើក្បាលហើយឲ្យលេបថ្នាំពណ៌ខៀវ ស្រាប់តែនាងទន់ខ្លួនក៏ត្រូវ  ឈ្មោះគ្រូ អុឹម រួមភេទជាមួយខ្លួនបានសម្រេច ។  បន្ទាប់មកគ្រូអុឹមបានឲ្យកូនសិស្ស ឈ្មោះ សី ឈ្មោះ ប៊ុន ឈ្មោះ ជាល ឈ្មោះ វីត រួមភេទ ជាមួយខ្លួនបានម្នាក់ម្តងទៀត ។

លោកនាយការិយាល័យបានបន្ថែមថា ក្រោយពីទទួលពាក្យបណ្ដឹងរួចមកកម្លាំងនគរបាលបានសុំលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបើកការស៊ើបអង្កេតបឋម ។ លុះដល់រសៀលថ្ងៃទី១៤ ឧសភា លោក ថេង សំណាង ព្រះរាជអាជ្ញារងបានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅដល់ផ្ទះគ្រូអុឹមនៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ហើយធ្វើការឆែកឆេររកឃើញវត្ថុតាងសំបកថ្នាំ Viagra( ថ្នាំសម្រើប ) ជាច្រើនបន្ទះនិង ឃើញមានជនរងគ្រោះចំនួន ២នាក់ ទៀត ១-ឈ្មោះ ព ផ អាយុ ១៧ ឆ្នាំ ជាកូនគ្រូអុឹម និងឈ្មោះ ឌ វ ស ន អាយុ១០ ឆ្នាំ ជាកូនអ្នកជំងឺ ។ 

ក្រោយពីសាកសួរ ជនរងគ្រោះទាំង២នាក់បានឆ្លើយថាឈ្មោះ ព ផ អាយុ១៧ឆ្នាំនេះត្រូវបានឈ្មោះ សយ សំប៊ុន ចាប់រំលោភនាងតាំងពីនាងអាយុទើប១៤ឆ្នាំម៉្លេះ។  ចំណែក ឈ្មោះ ឌ វ ស ន ត្រូវ បានគ្រូអុឹមនាំចូលបន្ទប់ឲ្យស្រាតខោដើម្បីឱ្យគាត់ធ្វើអំពើអនាចារលើរូបនាង 

លោកបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់មានឈ្មោះដូចខាងក្រោម  ៖១,ឈ្មោះ ពិន អុឹម ភេទប្រុស អាយុ ៤៦ ឆ្នាំ ។ ២,ឈ្មោះ សយ សំប៊ុន ភេទ ប្រុស អាយុ៣៤ ឆ្នាំ។ ៣,ឈ្មោះ ស៊ាន កុសល ( ហៅជា ) ភេទ ប្រុស អាយុ៣៦ឆ្នាំ ។  អ្នកទាំង៣នាក់នេះរស់នៅភូមិ/សង្កាត់ កើតហេតុខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញនាំមកសួរប៉ុន្តែពួកគេមិន ព្រមសារភាពទេ ។ 

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួន តាមបញ្ជារបស់ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាបកាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២០ វេលា ម៉ោង១៩និង២០នាទីដើម្បីយកមកសួរនាំនៅការិយាល័យជំនាញ ហើយរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្តចាត់ការបន្តទៅតាមច្បាប់ ៕ដោយ៖ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print