អាមេរិក និងបារាំងប្រឈមមុខតានតឹង ពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងកូវីដ១៩

ចែករំលែក៖

អាមេរិក-បារាំង៖ ប្រធានាធិបតីបារាំងបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេល ក្រុមហ៊ុនផលិតឱសថ Sanofi របស់បារាំងប្រកាស ថានឹងលក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ឲ្យអាមេរិកមុន។
កាលពីថ្ងៃទី១៤ខែឧសភា មន្ត្រីរដ្ឋាភិបាលបារាំង បាននិយាយទៅកាន់សារព័ត៌មាន Bloomberg ថា៖ ប្រធានាធិបតី ម៉ាក្រុងខឹងសម្បាយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងខាងលើ។ លោកម៉ាក្រុងបានបញ្ជាក់ថា៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩ គឺជាផលិតផលរួម មិនត្រូវអនុវត្តទៅតាមច្បាប់ទីផ្សារនោះឡើយ។
លោកម៉ាក្រុង នឹងជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនក្នុងពេលឆាប់ៗនេះពីបញ្ហាខាងលើ។សារព័ត៌មាន SCMP នៅថ្ងៃទី១៥ខែឧសភាបានផ្សាយថា ៖ ប្រធានាធិបតី ម៉ាក្រុងខឹងយ៉ាងខ្លាំង ក្រោយការប្រកាសរបស់ក្រុមហ៊ុនឱសថបារាំង Sanofi ថានឹងលក់វ៉ាក់សាំងព្យាបាលកូវីដ១៩ ឲ្យអាមេរិកមុន។
អគ្គនាយកក្រុមហ៊ុន Sanofi លោក Paul Hudson បានប្រកាសថា៖ ទីក្រុងវ៉ាស៊ីនតោនមានសិទ្ធិទិញវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Sanofi ចំនួនច្រើន មិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោនបានបញ្ជាទិញតាំងពីខែកុម្ភៈឆ្នាំ២០២០ មកម៉្លេះដោយ អាមេរិកសង្ឃឹមថា នឹងទទួលបានវ៉ាក់សាំងមុនគេ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print