ប្រេស៊ីល មួយខែរដ្ឋមន្ត្រីក្រសួងសុខាភិបាលពីររូបលាលែងពីតំណែងដោយមិនចុះសម្រុងជាមួយប្រធានាធិបតី

ចែករំលែក៖

ប្រទេសប្រេសុីល៖ កាលពីថ្ងៃទី១៥ខែឧសភា ប្រេស៊ីល បានបាត់បង់រដ្ឋមន្ត្រីក្រសួងសុខាភិបាលមួយរូបទៀតហើយក្នុងរយៈពេលតែ១ខែប៉ុណ្ណោះ ដោយសារតែមិនចុះសម្រុងជាមួយប្រធានាធិបតី លើវិធានការទប់ស្កាត់កូវីដ-១៩ ។

ពលរដ្ឋប្រេស៊ីលនៅទីក្រុងធំៗបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ហើយក្រុមអ្នកឯកទេសសុខាភិបាលក៏បង្ហាញការខឹងសម្បាយ៉ាងខ្លាំងផងដែរក្រោយការលាលែងចេញពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nelson Teich ក្នុងពេលដែលកូវីដ-១៩ កំពុងឆ្លងរាលដាលខ្លាំងនៅប្រទេសនេះ។ បច្ចុប្បន្នប្រេស៊ីលមានអ្នកឆ្លងកើនឡើងដល់ទៅ២១៨ ២២៣នាក់ ច្រើនជាងប្រទេស អាល្លឺម៉ង់ និងបារាំង។ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ទៅ១៤ ៨១៧នាក់ផងដែរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីល លោក Nelson Teich បានដាក់លិខិតលាលែងចេញពីតំណែង ក្រោយវិវាទជាមួយប្រធានាធិបតីពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងកូវីដ-១៩។ លោក Barsil Nelson Teichទើបតែឡើងកាន់តំណែងមិនដល់មួយខែផង ក៏ត្រូវបង្ខំចិត្តលាលែងពីតំណែង។ការសម្រេចខាងលើរបស់លោក Nelson Teich ក្រោយពីមានវិវាទយ៉ាងខ្លាំងជាមួយ ប្រធានាធិបតី Jair Bolsonaro ពីយុទ្ធសាស្ត្រទប់ស្កាត់កូវីដ-១៩ ខណៈមានអ្នកឆ្លងកើនឡើងខ្ពស់នៅប្រទេសប្រេស៊ីល។ ជាមួយគ្នានោះប្រធានាធិបតីបានជំរុញឱ្យប្រើប្រាស់ថ្នាំ Hydroxychloroquine ព្យាបាលអ្នកជំងឺ ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាលមិនព្រម ។ ក្រៅពីនេះ ក៏បានប្រឈមនឹងវិវាទពាក់ព័ន្ធការបើកទ្វារដំណើរការសេដ្ឋកិច្ចជាតិផងដែរ។
កាលពីសប្តាហ៍កន្លងមក រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសថា ប្រធានាធិបតី បានសម្រេចបើកទ្វារ ក្លិបកីឡា ហាងកាត់សក់ ហាងកែសម្ផស្ស … ដោយមិនបានសួរយោបល់ពីក្រសួងសុខាភិបាលនោះឡើយ។
លោក Nelson Teich ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលទីពីរហើយដែលបានសម្រេចលាលែងចេញពីតំណែង ក្នុងពេលដែលប្រទេសជាតិកំពុងឆ្លងរាលដាលកូវីដ-១៩កាន់តែខ្លាំង។ កន្លងមក លោក Nelson Mandetta កាន់តំណែងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសម្រេចចិត្តលាលែងចេញពីតំណែងដែរដោយសារតែវិវាទ ពាក់ព័ន្ធនឹងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print