ខេត្តក្រចេះ៖ មនុស្សចំនួន ៨នាក់ ដែលជាប់ពាក់ព័ន្ធករណីកាប់ទន្រ្ទានយកដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ត្រូវខាងមន្ទីរបរិស្ថានខេត្តក្រចេះបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ដើម្បីទទួលទោសតាមច្បាប់ នៅព្រឹកថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២០នេះ ។
លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថាមនុស្សចំនួន ៨នាក់ ដែលត្រូវបញ្ជូនទៅសាលាដំបូងខេត្តក្រចេះនៅព្រឹកនេះក្រាយមន្រ្តីជំនាញបានឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២០មកម្ល៉េះ ជាប់ពាក់ព័ន្ធករណីកាប់កាប់ទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធិ។
ការកាប់ទន្ទ្រានដីព្រៃនោះចំនួន០២ករណីមកហើយ មានគ្នា០២ក្រុម សរុបចំនួន០៨ នាក់ត្រង់ចំណុចពន្លឺពេជ្រ ភូមិសាស្រ្តឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ការឃាត់ខ្លួននោះដោយមន្រ្តីឧទ្យានុរក្ស និងប្រជាជនស្ម័គ្រចិត្តដឹកនាំដោយលោក ហាស់ វិបុលចុះល្បាតក្នុងដែនជំរកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ។
លោកបន្តថា ក្រុមទី១មានគ្នា ៦នាក់ មានឈ្មោះ សន សុខេង ជាម្ចាស់(មេក្លោង )និងមនុស្ស ៥នាក់ផ្សេងទៀត ជាអ្នកស៊ីឈ្នួលកាប់ជើងក្រោម និងដុត ត្រង់ចំណុច និយាមកា X ០៥៧៩៥៩០ ,Y១៤១៦៥១០ប្រមាណជា៤ហិកតា។ ចំណែកវត្ថុតាងដកហូតរួមមាន៖ កាបិតចំនួន ៦,ពូថៅ ២ ,កាភ្លើងកែឆ្នៃប្រើហ្គាស០១ដើម ,ឡាមរណាយន្ត ០១ ,ម៉ូតូចំនួន ០៥គ្រឿង ,ទូរសព្ឌ័ដៃ ០៣គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ដោយឡែកក្រុមទី២ មានគ្នា២នាក់ ទី១ ឈ្មោះ ឈឿន អិត និង ទី២ឈ្មោះ ឈឹម សីហា ដែលអះអាងថាខ្លួនជាម្ចាស់ដី បានប្រព្រឹត្តនៅត្រង់ចំណុចនិយាមកា X៥៧៩៧៤២, Y១៤១៦៤១០ មានប្រមាណ ០៣ហិកតា និងដកហូតបានវត្ថុតាងរួមមាន៖ កាំបិត ០២ ,ពូថៅ១ ,ចប ១,ស្នាប់ដៃ១ ,កាំបិតកៃ ០១ ,ម៉ូតូ ០១គ្រឿង។
បច្ចុប្បន្នវត្ថុមនុស្សទាំង៨នាក់នេះ ត្រូវបញ្ជូនទៅអយការសាលាដំបូងខេត្តក្រចេះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕ដោយ៖ជីវ័ន្ត