Breaking news ៖ អាសូរណាស់! គ្រូពេទ្យស្រីស្លាប់ដោយកូវីដ១៩ ទាំងកូននៅក្នុងពោះ

ចែករំលែក៖

ប្រទេសអាហ្សេរី៖ ពិតជាអាសូរណាស់ គ្រូពេទ្យស្រី ជនជាតិអាហ្សេរី មានផ្ទៃពោះ បានស្នើសុំសម្រាក ពីការងារដើម្បីការពារខ្លួននិងកូននៅក្នុងផ្ទៃ ប៉ុន្តែត្រូវបានមន្ទីរពេទ្យបដិសេធ ។ នៅទីបំផុតនាងក៏បានឆ្លងនិងស្លាប់ដោយកូវីដ១៩ ទាំងកូននៅក្នុងពោះទៀត ធ្វើឲ្យមហាជនខឹងសម្បាយ៉ាងខ្លាំង ។
សារព័ត៌មានAFP បានផ្សាយថា ក្រោយហេតុការណ៍ខាងលើកើតឡើង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Abderrahman Benbouzid បានសម្រេច ដកតំណែង ប្រធានមន្ទីរពេទ្យ Ras El Oued នៅភាគខាងកើតប្រទេសអាលហ្សេរី ក្រោយពេល នាង Wafa Boudissa ស្លាប់ដោយឆ្លងកូវីដ១៩ ព្រមទាំងកូនក្នុងពោះ។
គ្រូពេទ្យ Wafa Boudissa អាយុ២៨ឆ្នាំ មានកូនក្នុងពោះ ៨ខែហើយ ធ្វើការ នៅក្នុងបន្ទប់ វះកាត់ IC ក្នុងមន្ទីរពេទ្យ Ras El Oued បានស្លាប់កាលពីថ្ងៃទី១៥ ខែឧសភាកន្លងមក។ នាងបានសុំច្បាប់ជាច្រើនលើកដល់មន្ទីរពេទ្យ សុំសម្រាកមុនពេលកំណត់ ដើម្បីថែរក្សាកូន ក៏ដូចជាបញ្ចៀសការឆ្លងរាលដាលកូវីដ១៩ ផងដែរ។ មិត្តភក្តិរួមការងារក៏បានចុះហត្ថលេខាលើសំណើរជូននាងផងដែរ តែមិនទទួលបានការគាំទ្រ។
ក្រសួងសុខាភិបាល បានចូលរួមស្រាវជ្រាវការស្លាប់របស់គ្រូពេទ្យខាងលើ ។ ពលរដ្ឋបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយទាមទារកាត់ទោស អ្នកទទួលខុសត្រូវពីបទសម្លាប់មនុស្ស បង្ខំឲ្យអ្នកមានផ្ទៃពោះទៅធ្វើការ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print