ខេត្តស្វាយរៀងះជនសង្ស័យ៩នាក់ត្រូវបានមន្ត្រីនគរបាលជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនមកកាន់តុលាការខេត្តស្វាយរៀងករណីរក្សាទុក ជួញដូរ គ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃ ទី១៨ខែ ឧសភាឆ្នាំ ២០២០។
ពាក់ពន្ធ័ករណីនេះសមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ត កាលពី ថ្ងៃទី១៦ខែ ឧសភា ឆ្នាំ២០២០ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងស្ថិត ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក ស៊ន មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរ គ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះសំណាក់ឈ្មោះស្រែតាឡាក់ ស្ថិតក្នុងភូមិថ្មី សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនសង្សយ័ជាមេក្លោង និងបក្ខពួកសរុបចំនួន៩នាក់។
ប្រភពសមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងជំនាញបានដកហូតសំភារះវត្ថុតាងរួមមានថ្នាំញៀនចំនួន១០កញ្ចប់(ធំ៨កញ្ចប់)អាវុធខ្លី១ដើម ធុនK៥៩ បង់១មាន២គ្រាប់ជញ្ជីងសំរប់ថ្លឹងថ្នាំញៀន២គ្រឿងម៉ូតូចំនួន៥គ្រឿង ព្រមទាំងសំភារះវេចខ្ចប់ ឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕យឹម សុថាន