រថយន្តមិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿនបានជ្រុលទៅបុកបុរសម្នាក់ដែលកំពុងដើរលើដងផ្លូវ និងកិនអូសស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានវ័យប្រមាណជាង៤០ឆ្នាំបានបែកក្បាលខ្ទេចមុខខ្ទេចមាត់ស្លាប់យ៉ាងអាណោចអាធម៌នៅនឹងកន្លែងកើតហេតុ ខណៈកំពុងដើរហើយត្រូវរថយន្តមិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿន​បុកនិងកិន រួចគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង​កាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា នៅមុនពេលកើតហេតុគេមានរថយន្តមិនចាំ​ម៉ាកមួយគ្រឿង បានបើកក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បួងទៅជើង ខណៈមកដល់ចំណុចកើតហេតុ​ក៏បានបុក និងកិនបុរសវ័យជាង៤០ឆ្នាំម្នាក់ អូសក្រោមរថយន្តប្រមាណជា២០ម៉ែត្រ បណ្តាលឱ្យខ្ទិចមុខមាត់ស្លាប់​យ៉ាងអាណោចអាធម៌នៅនឹងកន្លែងកើតហេតុ ហើយរថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនបាត់​ស្រមោល ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះមកធ្វើកំណត់ហេតុ និងបានទំនាក់ទំនងទៅក្រុមគ្រួសារ ឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

image1 (2)

image2 (2)

image3 (3)

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print