ជាប់រវល់ទៅលេងបងប្អូននៅខេត្តក្រចេះភ្លើងឆេះផ្ទះម៉ត់សង្ស័យមានគេលួចដុតនៅស្រុករមាសហែក   

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងមានទំហំ៥គុណ៧ម៉ែត្រធ្វើអំពីឈើប្រកស័ង្ខសីជញ្ជំងស្លិកត្នោតត្រូវបានអគ្គីភ័យឆាបឆេះអស់គ្នានសល់ សង្ស័យមានគេលួចដុតខណៈដែលម្ចាស់ផ្ទះ ជាប់រវល់ទៅលេងបងប្អូននៅឯខេត្តក្រចេះ កាលពីវេលាម៉ោង១ និង៣០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ស្ថិតនៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។

IMG-20160118-WA0060

យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុករំដួលបានអោយដឹងថា ផ្ទះដែលសង្ស័យថាមានមនុស្សលួចដុតមានម្ចាស់ឈ្មោះស្រី ចក់ ភេទប្រុស អាយុ៤៨ឆ្នាំមានមុខរបរ បើករត្រាក់ទ័រ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថាសម្ភារៈដែលខូចខាតរួមមានខ្សែកទម្ងន់ ០១ជី, ប្រាក់ដុល្លា ២៥០$, ផ្ទាំងសូឡាអាគុយ ចំនួន ០១ គ្រឿង, គ្រែប្រអប់ចំនួន ០១, ពួក ០១ ផ្ទាំង និងសម្ភារៈប្រើប្រាស់សំលៀកបំពាក់ និងចានឆ្នាំងមួយចំនួនធំផងដែរ។

យោងតាមម្ចាស់ផ្ទះ ឈ្មោះ ស្រី  ចក់ បានអោយដឹងថា រូបគាត់បានទៅលេងស្រុកបងប្អូននៅឯខេត្តក្រចេះរីឯប្រពន្ធឈ្មោះហ៊ិនស្រីណា អាយុ៣៤ឆ្នាំមិននៅផ្ទះដែរដោយទៅលេងផ្ទះម្ដាយធម៌នៅឃុំកំពង់ត្រាច ស្រុករមាសហែក។

ស្រាប់តែវេលាម៉ោងប្រមាណ២យប់ក៏មានទូរសព្ទ័ពីខេត្តស្វាយរៀងថា ផ្ទះគាត់ត្រូវភ្លើងឆេះហើយដោយមានបងប្អូន និងអ្នកភូមិនាំគ្នាជួយពន្លត់ដែរប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានទេ ព្រោះភ្លើងពេញក្រមុំខ្លាំងណាស់បានត្រឹមតែឈរមើលប៉ុណ្ណោះ។

ប្រភពបន្តថា ក្រោយពីទទួលដំណឹងភ្លាមប្រពន្ធរបស់គាត់ក៏ប្រញាប់ប្រញាលមកផ្ទះវិញ និងកកាយរុករកឃើញខ្សែក ចំនួន០២ខ្សែមានទម្ងន់ ប្រាំបួនជីកន្លៈផងដែរ។

រហូតមកដល់ព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០១៦សមត្ថកិច្ចមូលដ្ឋានក៏បានធ្វើកំណត់ហេតុព្រមទាំងស្រាវជ្រាវរកមូលហេតុអោយពិតប្រាកដថាមានមនុស្សលួចដុតឬក៏ទុស្សេខ្សែភ្លើង៕

IMG-20160118-WA0062

IMG-20160118-WA0061

IMG-20160118-WA0059

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print