ជនសង្ស័យ៤នាក់ប្រដាប់ដោយដាវសាម៉ូរៃមកកាប់និងវាយប្លន់យកម៉ូតូហង់ដាឌ្រីមពីជនរងគ្រោះដែលមានគ្នា៣នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូពីរគ្រឿងមកកាប់និងវាយប្លន់ បណ្ដាលឲ្យជនរងគ្រោះសន្លប់ស្ដូកស្ដឹងនៅនិងកន្លែង រួចយកម៉ូតូជិះគេចខ្លួនបាត់ តែត្រូវបានមិត្តភត្តិរងជនរងគ្រោះក្របួចជាប់ជនសង្ស័យបានម្នាក់ពេលដែលរត់ចូលក្នុងក្លិប ។

image7

ក្នុងករណីកាប់និងវាយប្លន់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីយប់ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៣៧១ ជាប់ស្ថានីយ៍បូមទឹកទី២ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ជនរងគ្រោះម្នាក់ត្រូវបានស្គាល់ឈ្មោះ ញ៉ែម សំរុង ហៅ អាវិត ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ មុខរបរលក់ទឹកសុទ្ធតាមឡាន និង២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាននៅឡើយទេ ។ ចំណែកឯជនសង្ស័យដែលឃាត់ខ្លួនបានម្នាក់នោះមានឈ្មោះពី កា ភេទប្រុស អាយុ១៥ ស្នាក់នៅក្បែររោងចក្រសិុន ហ៊ុងហូរ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រីបក្ខពួក៣នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

យោងតាមសម្ដីជនងគ្រោះឈ្មោះញ៉ែម សំរុង ហៅ វិត បានប្រាប់ឲ្យដឹងថា មុនពេលកើតឡើងក្នុងករណីដេញកាប់និងវាយប្លន់ខាងលើនេះ គឺរូបគេនិងមិត្តភក្តិពីរនាក់ទៀត បានចេញពីក្លិប(ឌី មីុង ក្លិប)ហើយជិះម៉ូតូមួយគ្រឿងម៉ាកហង់ដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ មិនចាំស្លាកលេខ ដែលជិះឌុបគ្នា២នាក់ តាមបណ្ដោយផ្លូវ៣៧១ បានសំដៅទៅលិច ហួសពីក្លិបប្រហែល២០០ម៉ែត្រ ខណៈពេលនោះស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូពីរគ្រឿងទី១ម៉ាក ស៊ុយស៊ុគីនិច ពណ៌ស និងទី២ម៉ាកហង់ដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខដូចគ្នា បានជិះមកក្បែរជនរងគ្រោះ រួចចុះពីលើម៉ូតូមកកាប់និងវាយទៅលើជនរងគ្រោះ ។ ភ្លាមនោះមិត្តភក្តិពីរនាក់ដែលអង្គុយពីក្រោយឃើញដូចនេះ ក៏បានលោតចេញពីម៉ូតូគេចខ្លូនបាត់ ដោយទុកឲ្យជនរងគ្រោះនៅម្នាក់ឯង ធ្វើឲ្យជនសង្ស័យដែលប្រដាប់ដោយដាវសាំម៉ូរៃ មកកាប់និងប្រួតវាយទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹងនៅនិងកន្លែង រួចលើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។ ដោយឡែកជនសង្ស័យម្នាក់ឈ្មោះពី កា បានរត់ចូលក្នុងក្លិបវិញ ដោយបានមិត្តភក្តិជនរងគ្រោះស្គាល់មុខ ក៏បានក្របួចជាប់តែម្ដង ។

ក្រោយពេលកើតហេតុ កម្លាំងប្រដាប់អាវុធហត្ថខណ្ឌមានជ័យ បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ និងនាំជនរងគ្រោះនិងជនសង្ស័យ យកទៅសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ៕

image3 (2)

image10

image9

image6

...

ដោយ៖ ជីម ភារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print