រថយន្ដកាមរីឆ្លាមសាកកម្លាំងនិងរនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់ពីរផ្ទាំងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ស្រវឹងបើករថយន្ដកាមរីឆ្លាមជ្រុលបុករនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយបាក់ចំនួនពីរផ្ទាំងហើយរថយន្ដបានព្យាយាមបើករត់គេចបានប្រហែល១០០ម៉ែត្រក៏ដាច់កាឡេកង់ខាងមុខបន្តដំណើរទៅមុខលែងរួចត្រូវកម្លាំងនគរបាលឃាត់ទុក។

IMG-20160119-WA0003

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ និង២៥នាទីយប់ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០១៦​ តាមបណ្ដោយមហាវិថីព្រះមុន្នីវង្សនៅចំណុចខាងមុខវត្តកោះ​ ស្ថិតក្នុងសង្កាត់​បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាកកាមរីឆ្លាម​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ2P-3552 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស​ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់ដួលអស់ចំនួនពីរផ្ទាំងរងការខូចខាត។

ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុរថយន្ដបានព្យាយាមបើករត់គេចខ្លួន​បានប្រហែល១០០ម៉ែត្រក៏ដាច់កាឡេខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួចតែម្ដងទើបត្រូវបានកម្លាំនគរបាលមូលដ្ឋានឃាត់ជាប់។

ក្រោយកើតហេតុកម្លាំងមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួួយកម្លាំងនគរបាល ជំនាញចុះមកធ្វើការវាស់វែងស្ទួចយករថយន្ដបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ​ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។

សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបង្កឡើងដោយសារបុរសជាអ្នកបើករថយន្ត ប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលកំពុងបើកបរ មិនគោរពច្បាប់និងខ្វះការប្រុងប្រយ័ត្នទើបបង្កអោយមានគ្រោះថ្នាក់យ៉ាងដូច្នេះ៕

IMG-20160119-WA0006

IMG-20160119-WA0004

IMG-20160119-WA0002

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print