ភ្នំពេញ៖ រថយន្ត២គ្រឿងបានប៉ះទង្គិចគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង ហេតុការណ៍កើតឡើងកាលវេលាម៉ោង៨ និង៥០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ៥៧ កែងនឹង៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមក រាជធានីភ្នំពេញ ។
តាមសម្តីអ្នករត់ម៉ូតូឌុបបានប្រាប់ឲ្យដឹងថា មុខពេលកើតហេតុគេបានឃើញរថយន្តឡិចស៊ីសមួយគ្រឿងបើកតាមបណ្តោយផ្លូវ៥៧ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចផ្លូវកែងលេខ៣២២ក៏ស្រាប់តែមានរថយន្តតាក់ស៊ីមួយគ្រឿងបើកមកពីទិសដៅពីលិចមកកើតតាមបណ្តោយផ្លូវ៣២២ ក្នុងល្បឿនលឿនជ្រុលមកបុកត្រង់ចំណុចផ្លូវកែងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យមានអ្នករងរបួសទេ ៕
...
ដោយ៖ ស រស្មី