កម្លាំង​កងរាជអាវុធហត្ថសហការជាមួយកម្លាំងគយចល័ត​ឃាត់​រថយន្ត​ដឹក​ដែក​៥​គ្រឿង​ សង្ស័យ​ ផ្ទុកលើសទម្ងន់ លើសស្តុកពន្ធ​ និង​កំពុង​ត្រួតពិនិត្យ​

ចែករំលែក៖

​ភ្នំពេញ​៖​ រថយន្ត​យី​ឌុ​ប​៥​គ្រឿង​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ សហការ​ជាមួយ​គយចល័ត នឹងកម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ ខេត្តកណ្តាល​អនុវត្ត​តាម​តួនាទី​ភារកិច្ច​ ឈាន​ដល់​ការ​ឃាត់​បន្ទាប់​ពី​សង្ស័យ​ថា​ អាច​មាន​បន្លំលើស​ពន្ធ​គយ ហើយ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​មណ្ឌល​ឃ្លាំង​បណ្តោះអាសន្ន​នាយកដ្ឋាន​ បង្ការ​ និង​បង្ក្រាប​បទល្មើស​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​កាលពី​យប់​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ ។​

ករណីឃាត់រថយន្តដឹកដែកខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៩នឹង៤០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ឋិតនៅលើកំណាត់ផ្លូវជាតិលេខ២ ជិតស្នាក់ការសន្តិសុខលេខ២០១ ។

លុះដល់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ កម្លាំង​កងរាជអាវុធហត្ថ​ ជាមួយនឹង​ក្រុម​គយ​ចល័ត​បាន​រៀបចំ​បង្កើត​គណៈកម្មការ​ដើម្បី​ឆែកឆេរ​ ពិនិត្យ​ផ្ទៀងផ្ទាត់​ទៅ​លើ​រថយន្ត​ដឹក​ដែក​ទាំង​៥​គ្រឿង​នេះ តាម​នីតិវិធី​ ក្នុង​នោះ​ កម្លាំង​កងរាជអាវុធហត្ថ​ បាន​គាំទ្រ និងសម្រួល​ដល់​ស្ថាប័ន​គយ​ ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ និង​បង្ការ​ បង្ក្រាប​បទល្មើស​គេចពន្ធ​ ៕​

image20

image1 (1)

image15

image16

image8

image9

image3 (1)

image4 (1)

image5

image6

image7

image2

image21

...

ដោយ៖ សុខ​ ខេ​ម​រា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print