ភ្នំពេញ៖ រថយន្តយីឌុប៥គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយគយចល័ត នឹងកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ខេត្តកណ្តាលអនុវត្តតាមតួនាទីភារកិច្ច ឈានដល់ការឃាត់បន្ទាប់ពីសង្ស័យថា អាចមានបន្លំលើសពន្ធគយ ហើយត្រូវបានយកមករក្សាទុកនៅមណ្ឌលឃ្លាំងបណ្តោះអាសន្ននាយកដ្ឋាន បង្ការ និងបង្ក្រាបបទល្មើសរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ។
ករណីឃាត់រថយន្តដឹកដែកខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៩នឹង៤០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ឋិតនៅលើកំណាត់ផ្លូវជាតិលេខ២ ជិតស្នាក់ការសន្តិសុខលេខ២០១ ។
លុះដល់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថ ជាមួយនឹងក្រុមគយចល័តបានរៀបចំបង្កើតគណៈកម្មការដើម្បីឆែកឆេរ ពិនិត្យផ្ទៀងផ្ទាត់ទៅលើរថយន្តដឹកដែកទាំង៥គ្រឿងនេះ តាមនីតិវិធី ក្នុងនោះ កម្លាំងកងរាជអាវុធហត្ថ បានគាំទ្រ និងសម្រួលដល់ស្ថាប័នគយ ដើម្បីប្រមូលពន្ធជូនរដ្ឋ និងបង្ការ បង្ក្រាបបទល្មើសគេចពន្ធ ៕












...
ដោយ៖ សុខ ខេមរា