ម្ចាស់ជើងឯកប្រណាំងកង់៤សម័យកាល Chris Froome មានពាក្យចចាមអារាមចង់ចាកចេញពីក្រុម Ineos

ចែករំលែក៖

ម្ចាស់ពានរង្វាន់ប្រណាំងកង់ Tour de France ៤សម័យកាល Chris Froome បានវិលត្រឡប់ទៅហ្វឹកហាត់ក្រៅផ្ទះវិញ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រូបគេអាចចាកចេញពីក្រុមប្រណាំងកង់ Ineos នៅរដូវកាលនេះ។

បុរសវ័យ៣៤ឆ្នាំរូបនេះបានសរសេរលើបណ្តាញសង្គមកាលពីថ្ងៃពុធថា គាត់កំពុងហ្វឹកហាត់ម្តងទៀតនៅតាមដងផ្លូវជុំវិញផ្ទះរបស់គាត់នៅទីក្រុងម៉ូណាកូដែលការរឹតត្បិតការដើរហើរត្រូវបានបន្ធូរបន្ថយ ដោយសារស្ថានភាពវិបត្តិកូវីដ១៩។ របាយការណ៍នាពេលថ្មីៗនេះបានលើកឡើងថា លោក Froome ត្រូវបានគេដឹងថាអាចចាកចេញពីក្រុម Ineos ក្នុងរដូវកាលនេះ។

ក្រុមការងារ Ineos មិនទាន់ធ្វើអត្ថាធិប្បាយពាក្យចចាមអារាមនេះនៅឡើយទេ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Froome នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ហើយកាលពីមុនគាត់បាននិយាយថា គាត់មិនទាន់សម្រេចចិត្តថានឹងជិះកង់ប្រណាំងឲ្យអ្នកណានៅឆ្នាំ២០២១ទេ។

សារព័ត៌មាន Cycling News បានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមហ៊ុនប្រណាំងកង់របស់អង់គ្លេសកំពុងពិភាក្សាជាមួយក្រុមប្រណាំងកង់ចំនួន២សម្រាប់ការផ្ទេរនៅពាក់កណ្តាលរដូវកាលដែលជាករណីដ៏កម្រមួយសម្រាប់កីឡាប្រណាំងកង់ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print