រដ្ឋាភិបាលសម្រេចបន្ថយថ្លៃអគ្គិសនី ២៥ភាគរយ​ ដល់វិស័យឧស្សាហកម្ម កសិកម្ម ​ពាណិជ្ជកម្ម និងសេវាកម្មរយៈពេល ៥ខែ​

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឲ្យអនុវត្តផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០។

ក្នុងសេចក្តីសម្រេចរបស់ក្រសួងរ៉ែ និងថាមពល ផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភានេះ បានឲ្យដឹងថា ផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម បានបន្ថយថ្លៃអគ្គិសនីចំនួន ២៥ភាគរយ លើការបង់ថ្លៃអគ្គិសនីដែលប្រើប្រាស់លើសពីចំនួនប្រើប្រាស់ប្រចាំខែមធ្យមក្នុងរយៈពេល ៣ខែដើមឆ្នាំ (ពីខែ មករា ដល់ខែមីនា)។

ផែនការអនុគ្រោះ និងលើកទឹកចិត្តនេះ ជាការជួយលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់ទីតាំង ដែលមានបរិយាកាសអំណោយផល អាចបង្កើតសកម្មភាព​ផលិតកម្ម ឬអាជីវកម្ម ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងមេរោគ Covid-19៕

...

ដោយ  ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print