Update៖ រថយន្តបុកនិងរថយន្តក្រឡាប់ផ្ងារជើងខូចខាតផ្ទះពលរដ្ន២ខ្នង ស្លាប់មនុស្សម្នាក់និងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ តាមសេចក្ដីរាយការណ៍ពីមន្រ្ដីនគរបាលចរាចរណ៍ស្រុកពួក នៅព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកកបុកជាមួយនិឹងរថយន្តដឹកត្រី ក្នុងទិសដៅស្របគ្នាពីកើតទៅលិច កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃពុធ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៦ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៥១-៣៥២ ក្នុងទឹកដីភូមិ កិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A.8376 ដឹកត្រី បើកបរដោយឈ្មោះ សុខ យាងភារុត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិថ្មដាកើត ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម (រងរបួស) និងអ្នករួមដំណើរឈ្មោះ ជុន រដ្ឋធី ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (រងរបួស) បានបើកបររថយន្ដក្នុងទិសដៅពីកើតទៅលិចហើយបានបែកកង់មុខរួចជ្រុលទៅបុកជាមួយនិឹងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 3A.0115 បើកបរដោយឈ្មោះ រ៉េត សារឹទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច ពេលបុកគ្នាហើយ រថយន្តបានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងទៀត។

 ១- ម្ចាស់ផ្ទះរងគ្រោះ  ឈ្មោះ ហង់ រឿង ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ ផ្ទះឈើទំហំ៥,២០ម៉ែត្រ X ៨ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្ដារ កម្ពស់២,៥០ម៉ែត្រ បានដួលរលំទាំងស្រុង។ ២-ម្ចាស់ផ្ទះរងគ្រោះឈ្មោះជួន លេន ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ផ្ទះសង់អំពីដែក ទំហំ៤ម៉ែត្រ X ៥ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បណ្តាលឲ្យមនុស្ស០១នាក់ឈ្មោះ រ៉េត សារឹទ្ធ ភេទប្រុស( ស្លាប់)និង៤នាក់ទៀតរងរបួសធ្ងន់និងស្រាលចំនួន៤នាក់) ក្នុងនោះមាន១-ឈ្មោះ ជុន រដ្ឋធី (របួលធ្ងន់) , ២-ឈ្មោះ សុខ យាងភារុត (របួសស្រាល) ,  ៣-ឈ្មោះហង់ បុត្រវីរះ ភេទប្រុស អាយុ២៩ឆ្នាំ(របួសស្រាល), ៤-ឈ្មោះ ណាត ចាន់ណា ភេទស្រីអាយុ២៧ឆ្នាំ (របួសស្រាល)។

  ខូចខាតរថយន្ត០២គ្រឿងយ៉ាងដំណំ និង ខូចខាតផ្ទះប្រជាពលរដ្ឋ០២ខ្នង ១-សសរទល់រោធនិងឈើលើ រលំទាំងស្រុង , ២-ផ្ទះសង់អំពីដែក ផ្ទាល់ដី ប្រក់ស័ង្គសី ដំបូលស័ង្គសី ខូចខាតតិចតួច។

មូលហេតុ -រថយន្តដឹកត្រី បែកកង់មុខខាងស្ដាំរ៉េចង្កូតបណ្ដាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង។

ក្រោយពេលកើតហេតុកម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍និងសង្គ្រោះបញ្ចូនជនរងគ្រោះទៅមន្ទីពេទ្យ  និងស្ទូចរថយន្ដយកមករក្សាទុកនៅប៉ុស្ដិនគរបាលព្រៃជ្រូក។

លោក វរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុកពួក បានអោយដឹងនៅព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២០នេះថា គ្រោះថ្នាក់ចរណ៍នេះគឺបណ្ដាលមកពីរថយន្ដដឹកត្រីបែកកងរ៉េចង្កូតមកបុករថយន្ដដឹកទឹកក រួចបន្ដទៅបុកផ្ទះពលរដ្ន២ខ្នងបណ្ដាលអោយដួលរលំទាំងស្រុង និងបង្កអោយស្លាប់មនុស្ស១នាក់ និងរបួសធ្ងន់ស្រាល៤នាក់ ខូចខាតរថយន្ដ២គ្រឿង !រហូតមកដល់ពេលនេះម្ចាស់ផ្ទះទាំង២នាក់មិនទាន់ដាក់ពាក្យបណ្ដឹងទារសំណង់នៃការខូចខាតនៅឡើយទេដោយសារតែ សភាពខូចខាតមានទំហំធំនិងកំពុងតែពិនិត្យវាយតំលៃ៕ដោយ៖ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print