រក​ឃើញ​គំនរ​ឈើប្រណិត​ជិត​ពីរ​រយ​ដុំ​ដែល​ឈ្មួញ​អារ​ឡាំង​ជ្រុង​លាក់​ទុក​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​ នៅ​ស្រុក​អណ្តូង​មាស​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ គំនរ​ឈើប្រណិត​ប្រភេទ​ឈើ​សុ​ក្រំ​ កកោះ​ និង​គគីរ​ឡាំង​ក្លុំ​ មានមុខ​កាត់​និង​ប្រវែង​ចម្រុះ​ដែល​ឈ្មួញ​កំបាំង​មុខ​ធ្វើ​សកម្មភាព​ប្រមូល​ជា​គំនរ​រាប់រយ​កំណាត់​លាក់​ទុក​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​ដែល​ជា​តំបន់​ស្មុគស្មាញ​ថែម​ទៀត​ផង​ ត្រូវ​បាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ប​កែវ​ចុះ​បង្ក្រាប​និង​រឹបអូស​យក​មក​រក្សា​ទុក​ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​ព្រៃឈើ​ ។​

IMG-20160119-WA0053

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ឡេ​ង​ យុគ​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​កែវ​ អណ្ត​ង​មាស​ និង​អូ​រយ៉ា​ដាវ​ដែល​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​តាម​បណ្តោយ​ត្រើយម្ខាង​នៃ​ទន្លេ​សេ​សាន្ត​ក្នុងភូមិ​សាស្ត្រ​ឃុំ​តា​ឡាវ​ ស្រុក​អណ្តូង​មាស​ ខេត្តរតនគិរី​ បញ្ជាក់​ថា​ កម្លាំង​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​គំនរ​ឈើប្រណិត​រាប់រយ​កំណាត់​ សុទ្ធ​សឹង​ជា​ប្រភេទ​ឈើ​ សុ​ក្រំ​ កកោះ​ និង​គគីរ​ ឡាំង​ជ្រុង​ ។​

​ការ​ចុះ​ស្រាវជ្រាវ​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​។​ លោក​បន្ត​ទៀត​ថា​ តាម​ការ​វាស់វែង​ឈើប្រណិត​ដែល​ត្រូវ​ដកហូត​ បាន​មាន​ចំនួន​១៨១​ដុំ​ ស្មើនឹង​៩០​ម៉ែត្រគូប​ (​មុខកាត់​នឹង​ប្រវែង​ចម្រុះ​)​ ។​

​បច្ចុប្បន្ន​ ឈើ​ទាំង​អស់នេះ​លោក​បាន​ដឹក​ជញ្ជូន​មក​ផ្ញើ​ទុក​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ ហ័​ង​អា​ញ់​ អូ​រយ៉ា​ដាវ​ដោយសារ​ការ​ដឹក​ជញ្ជូន​មានការ​ស្មុគស្មាញ​នឹង​លំបាក​ឆ្លង​ទឹកទន្លេ​សេ​សាន្ត​ ៕​

IMG-20160119-WA0058

IMG-20160119-WA0060

IMG-20160119-WA0057

IMG-20160119-WA0052

IMG-20160119-WA0055

IMG-20160119-WA0059

IMG-20160119-WA0061

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print