​ប៉ូលិស​ម៉ា​ឡេ​ស៊ី​គំរាម​ចាត់វិធានការ​ប្រឆាំង​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ចរ​ចាម​អា​រ៉ា​ម​ពី​ការ​វាយប្រហារ​ភេរវកម្ម​

ចែករំលែក៖

​ស្នងការ​ប៉ូលិស​ប្រទេស​ម៉ា​ឡេ​ស៊ី​ កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ព្រមាន​ចាត់វិធានការ​ប្រឆាំង​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ចរ​ចាម​អា​រ៉ា​ម​ពាក់ព័ន្ធ​ដែល​ថា​ អាច​នឹង​មានការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្នុង​ជុំវិញ​រដ្ឋធានី​នោះ​ ។​

see (1)

​លោក​ Khalid​ ស្នងការ​ប៉ូលិស​ម៉ា​ឡេ​ស៊ី​បាន​ថ្លែង​ថា​ នេះ​ជា​សារ​ព្រមាន​ទៅ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ច្បាស់លាស់​ឲ្យ​ចង​ចាំ​ទុក​ថា​ នេះ​មិនមែន​ជា​រឿង​លេងសើច​នោះ​ឡើយ​ យើង​នឹង​ត្រួតពិនិត្យ​មើល​ព័ត៌មាន​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់​ ហើយ​យើង​នឹង​ចាត់វិធានការ​ឲ្យ​បាន​សម​ស្រប​ ។​

​ការ​ព្រមាន​របស់​ស្នងការ​ប៉ូលិស​ម៉ា​ឡេ​ស៊ី​ខាងលើ​នេះ​ បាន​កើតឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​បូរណភាព​ដែនដី​ និង​សហព័ន្ធ​ Tengku​ Adnan​ Tengku​ Mansor​ បាន​គូសបញ្ជាក់​អំពី​ទីកន្លែង​ដែល​ទំនងជា​គោលដៅ​កើត​មាន​ឡើង​នូវ​ការ​វាយប្រហារ​ភេរវកម្ម​ ។​ ក្នុង​នោះ​មាន​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ល្បីល្បាញ​តំបន់​ Bukit​ Bintang​ នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ក៏​ដូច​តំបន់​ជាយក្រុង​ Bangsar​ ផង​ដែរ​ ។​

​ការ​ថ្លែង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ខាងលើ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ប៉ូលិស​មានការ​លំបាក​ជា​ខ្លាំង​ ក៏​ដូច​ជា​បង្ក​ឲ្យ​មាន​កង្វល់​ដល់​ប្រជាពលរដ្ឋ​សាធារណជន​ផង​ដែរ​ ។​ លោកស្នងការ​ប៉ូលិស​ Khalid​ បាន​ថ្លែង​ថា​ សន្តិសុខ​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន​ទាំងស្រុង​ ។​ ប៉ូលិស​ជា​ច្រើន​នាក់​ត្រូវ​ដាក់​ពង្រាយ​ត្រួតពិនិត្យ​សន្តិសុខ​មិន​ឲ្យ​មានការ​ខ្វះចន្លោះ​ឡើយ​ ។​

​លោក​ Khalid​ បាន​បញ្ជាក់​ថា​ កង​ម្លាំ​ង​សន្តិសុខ​ជាតិ​នឹង​មាន​ថវិកា​បន្ថែម​ទៀត​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​ភេរវកម្ម​ ។​ សមត្ថកិច្ច​ត្រៀមកម្លាំង​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ចាត់​វិធាន​ទប់ទល់​ចំពោះ​សកម្មភាព​ភេរវកម្ម​ណាមួយ​ដែល​កើតឡើង​នោះ​ ៕​

see

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print