សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងស្ទឹងសែន ចុះបង្រ្កាប់ជនល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនបាន៤នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកអ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំបាន​បញ្ជាអោយមេបញ្ជាការកងរាជអាវុធហត្ថក្រុងស្ទឹងសែនដឹកនាំកម្លាំងចុះបង្ក្រាបជនល្មើសលក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន៤នាក់កាលពីយប់ថ្ងៃទី១៧ ខែមករាឆ្នាំ២០១៦ ។

ការចុះបង្ក្រាបនេះធ្វើឡើងនៅចំណុចមុខឃ្លោងទ្វារ ក្លឹប អ៊ីវ៉ូ​ ស្ថិតនៅក្នុងភូមិ កំពង់ធំ ឃុំកំពង់រទេះ ក្រុងស្ទឹងសែន ​ខេត្តកំពង់ធំ​ លទ្ធផលចាប់បានជនល្មើស៤នាក់ ម៉ូតូ២គ្រឿង ថ្នាំញៀន ៣កញ្ចប់តូច ក្នុងនោះ ជនល្មើសទី១មានឈ្មោះ  ឃាន វណ្ណសាក់ ភេទប្រុស អាយុ ១៦ឆ្នាំជា​សិស្សវិទ្យាល័យកំពង់ធំ ថ្នាក់ទី១០B  រស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ​(អ្នកលក់ចែកចាយគ្រឿងញៀន ) ទី២ ផល សុផារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ទី៣ ឈ្មោះ ឌុច ចាន់លីដា ប្រុស អាយុ២៥ឆ្នាំ​ និងទី៤ឈ្មោះ សុត ផារិទ្ធ ប្រុស អាយុ ២៩ ទាំង៣នាក់រស់នៅក្នុងភូមិ ព្រៃពន្លិច សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ ។ ចំណែកម៉ូតូម៉ាក សង C១២៥ ស៊េរីឆ្នាំ២០១៣ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​កំពង់ធំ​ 1D-2798 ចំនួន១គ្រឿង និងម៉ូតូNex ពណ៍ស ស៊េរីឆ្នាំ២០១៦ គ្មានស្លាកលេខ ចំនួន១គ្រឿង ។

ក្រោយពីសមត្ថកិច្ចកសាងសំនុំរឿងបញ្ចូនជនល្មើសទាំង៤នាក់ទៅសាលាដំបូងខេត្តកំពង់ធំ ​កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ​រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ​ ត្រូវបានលោក អ៊ិត សុធាព្រះរាជអាជ្ញាខេត្តកំពង់ធំបញ្ជាក់ថាដោយសារតែទោសស្រាល ទើប​ធ្វើការអប់រំ​ណែនាំ ធ្វើកិច្ចសន្យា ប្រគល់អោយក្រុមគ្រួសារយកទៅប្រៀនប្រដៅ និងប្រគល់ម៉ូតូអោយម្ចាស់ដើមវិញ ៕

IMG-20160119-WA0030

IMG-20160119-WA0026

IMG-20160119-WA0022

IMG-20160119-WA0023

IMG-20160119-WA0028

...

ដោយ៖ ប៊ុន រិទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print