ក្រុងប៉ោយប៉ែត៖ នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ ចោទប្រកាន់ពីបទរំលោភសេពសន្ទវៈ ស្ត្រីសតិមិនគ្រប់ កាលពីម៉ោង៣ និង៥០នាទីរសៀលនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នៅចំណុចភូមិទំនប់៥ សង្កាត់/ក្រុងប៉ោយប៉ែត/ខេត្តបន្ទាយមាជ័យ។
លោកវរៈសេនីយ៏ត្រី អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតប្រាប់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ សំ រដ្ឋា ហៅវ៉ា ភេទប្រុស អាយុ២២ឆ្នាំមុខរបបកម្មករ រស់នៅភូមិកើតហេតុ។
លោកបន្តថា មុនឈានឃាត់ខ្លួន ជនសង្ស័យឈ្មោះ សំ រដ្ឋា ហៅវ៉ា គឺដោយយោងតាមពាក្យបណ្តឹងស្ត្រីរងគ្រោះឈ្មោះ វុធ សាវង្ស ហៅវិត អាយុ១៥ឆ្នាំរស់នៅភូមិជាមួយគ្នាដែលបានប្តឹងជនសង្ស័យពីបទចាប់បង្ខំនាងរំលោភសេពសន្ទវៈរហូតបានសម្រេច កាលពីវេលាម៉ោង៩យប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នៅកូនខ្ទមស្បូវមួយទុកចោល ស្ថិតក្នុងភូមិទំនប់៥ សង្កាត់/ក្រុងប៉ោយប៉ែត។
ក្រោយពេលដែលជនសង្ស័យចាប់រំលោពសេពសន្ទវៈរហូតបានសម្រេចហើយ បានទៅប្រាប់ឱពុកម្តាយប្តឹងកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ។
ជនសង្ស័យក្រោយពីកម្លាំងសមត្ថកិច្ចសាកសួរកសាងសំណុំរឿង គេឆ្លើយសារភាពដូចពាក្យសមត្ថកិច្ចសាកសួរមែន ជនសង្ស័យ ក្រោយពីកសាងសំណុំរឿងនិងបញ្ចូនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណា