​នាវា​ដឹក​អ្នក​ទេសចរណ៍​ត្រូវ​ភ្លើង​ឆេះ​នៅ​កណ្តាលទន្លេ​ សង្គ្រោះ​អាយុជីវិត​ទាន់​ពេលវេលា​

ចែករំលែក៖

​អ្នក​ទេសចរណ៍​ រួម​ទាំង​នា​វឹក​ប្រមាណ​៦០​នាក់​ បាន​ធ្វើ​សកម្មភាព​លោត​ចេញ​នាវា​ ចូល​ទៅ​ក្នុង​ទឹក​ ដើម្បី​រត់គេច​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ដោយសារ​តែ​ហេតុការណ៍​ភ្លើង​ឆាបឆេះ​នាវា​ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​នៅ​លើ​ផ្ទៃ​ទឹក​នោះ​។​

1453102847155 (1)

​ប៉ូលិស​បាន​បញ្ជាក់​ថា​ ហេតុការណ៍​ភ្លើង​ឆេះ​នាវា​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ឈូង​សមុទ្រ​ Plenty​ ភាគ​ខាងកើត​របស់​ញូ​វ​ហ្សឺ​ឡេ​ន​ ។​ ប្រភព​បាន​បញ្ជាក់​ថា​ នាវា​នេះ​មាន​ដឹក​អ្នក​ទេសចរណ៍​ត្រឡប់​មក​ពី​ដែន​កោះ​ White​ Island​ លុះ​មក​ដល់​ចំណុច​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ភាគ​ខាងជើង​កំពង់​ផែ​ Whakatane​ ស្រាប់តែ​មាន​អគ្គិភ័យ​ឆេះ​ចេញពី​ម៉ាស៊ីន​តែ​ម្តង​ ។​

​ប៉ូលិស​បាន​ចេញ​ប្រកាស​ព័ត៌មាន​ថា​ នៅ​ពេល​ដែល​អគ្គិភ័យ​កើតឡើង​ អ្នកដំណើរ​ រួម​ជាមួយ​ក្រុម​នា​វឹក​ផង​ដែរ​បាន​នាំ​គ្នា​លោត​ចុះ​ទឹក​ ហើយ​មិនយូរ​ប៉ុន្មាន​នាវា​របស់​កម្លាំង​ឆ្មាំ​ការពារ​ដែនសមុទ្រ​ និង​នាវា​ធុន​តូច​ច្រើន​គ្រឿង​ទៀត​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ ធ្វើ​សកម្មភាព​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ទាំងនោះ​ ដោយ​មាន​ឧទ្ធម្ភាគចក្រ​បាញ់​ទឹក​ពន្លត់ភ្លើង​ឆេះ​នាវា​នោះ​ផង​ដែរ​ ។​

​ប្រភព​បន្ត​ថា​ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​បណ្តាល​ឲ្យ​ហេតុការណ៍​កើតឡើង​នៅឡើយ​ទេ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ករណី​នេះ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួស​ ហើយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ភ្លាមៗ​ ៕​

1453102847155

burning-new-zealand

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print