នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ ដឹកនាំ​ ក្រុមការងារ​ចុះ​ទៅ​ដល់ទី​តាំង​ពិនិត្យ​គំនរ​ឈើ​នៅ​ចំណុច​អូរ​គគីរ

ចែករំលែក៖

ខេត្តក្រចេះ​៖​ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ នាយ​ឧត្តមសេនីយ៍​សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្តៃ​ប្រទេស​ ប្រធាន​គណៈកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ចុះ​ទៅ​ដល់ទី​តាំង​ ឈ្មួញ​លាក់​ទុក​ឈើ​ នៅ​ចំណុច​តំបន់​អូរ​គគីរ​ ស្ថិត​ក្នុង​ឃុំ​រលួស​ស្រែ​ចេស​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ រួម​ដំណើរ​នាយ​ឧត្តមសេនីយ៍​សៅ​ សុខា​ មានការ​ចូលរួម​ពី​លោក​ ស​ ចំ​រ៉ុ​ង​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ​ ដែល​ជា​សមាជិក​ក្នុង​គណៈកម្មការ​ជាតិ​ លោក​ សាន​ ប៊ុ​ន​ថា​ន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ និង​សមត្ថកិច្ច​ មន្ត្រី​ជំនាញ​ជា​ច្រើន​នាក់​ទៀត​ ។​

​នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ បាន​មាន​ប្រសាសន៍​នៅ​ទីនោះ​យ៉ាង​ដូច្នេះ​ថា​ ជំនាញ​ត្រូវ​តែ​ធ្វើការ​ស៊ើបអង្កេត​ រក​ឲ្យ​ឃើញ​ពិតប្រាកដ​ តើ​ឈើ​ទាំង​អស់នេះ​ ជា​ឈើ​របស់​ក្រុមហ៊ុន​ កាប់​នៅ​ក្នុង​ដី​ព្រៃ​សម្បទាន​របស់​ខ្លួន​ ឬ​មួយ​យ៉ាងណា​ ពីព្រោះ​ប្រភេទ​ឈើ​ទាំង​អស់នេះ​ អាច​មិនមែន​កាប់​នៅ​ក្នុង​ដី​ព្រៃ​សម្បទាន​នេះ​ ។​

ប្រភព​គួរ​ឲ្យ​ជឿ​ទុក​ចិត្តបាន​បង្ហើប​ថា​ មាន​ឈ្មួញ​ធំ​២​រូប​ គឺ​ចែ​ នី​ និង​ឈ្មោះ​ ថា​ ហៅ​ ក​ខ្លី​ ជា​អ្នក​ចាំ​ប្រមូល​ទិញ​ឈើ​ពី​ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី​ យក​មក​លាក់​ទុក​នៅ​ទីនោះ​ និង​មាន​ឧកញ៉ា​ វន្ត​ ប៊ុ​ន​ថៃ​ ហៅ​ឧកញ៉ា​ថៃ​ ជា​អ្នក​ដឹក​បន្ត​ពី​ទីនោះ​ ឆ្ពោះទៅ​កាន់​វៀតណាម​តាម​ខេត្ត​ត្បូងឃ្មុំ​ និង​មួយ​ចំនួន​ទៀត​ឆ្លង​ទៅ​វៀតណាម​ តាម​ខេត្តព្រៃវែង​ ។​ បន្ទាប់​ពី​ចុះ​ត្រួតពិនិត្យ​ ទីតាំង​ឈើ​ដោយ​ផ្ទាល់​ នាយ​ឧត្តមសេនីយ៍​សៅ​ សុខា​ ក៏​បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ទៅ​ពិនិត្យ​កន្លែង​ផ្សេងៗ​ទៀត​ ។​

លោក​ ទ្រី​ សុ​ភក្ត្រ​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​បាន​ប្រាប់​នគរវត្ត​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ថា​ ជាបឋម​ ជំនាញ​ខាង​រដ្ឋបាល​ព្រៃឈើ​របស់​លោក​បាន​វាស់​ឃើញ​ឈើ​ចំនួន​៣១៧១​កំណាត់​ ហើយ​មិន​ទាន់​វាស់វែង​ចប់​សព្វគ្រប់​នៅឡើយ​ទេ​ គិត​មក​ដល់​ត្រឹម​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ដដែល​នេះ​ ៕

...

ដោយ៖​ សុខ​ ខេមរា​ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print