អគ្គលេខាធិការ WHOថា នៅ​ខ្វះ​ថវិកា​ចំនួន​៩០០​លាន​ដុល្លារ​ ទើបអាចប្រយុទ្ធប្រឆាំងនឹងជំងឺ​កូ​វីដ​១៩​បាន

ចែករំលែក៖

អន្តរជាតិ៖ កាលពី​ថ្ងៃ​សុក្រទី២២ ខែឧសភាម្សិលមិញនេះ លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក WHO បាន​ថ្លែងប្រាប់​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​អន្តរជាតិ​នេះ​ថា WHO នៅ​ខ្វះ​ថវិកា​ចំនួន​៩០០​លាន​ដុល្លារទៀ​ ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​វិបត្តិ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​បាន​ ។​

​លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការ WHO បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅពេល​លោក​សរុប​ការងារ​ប្រយុទ្ធ​នឹង​កូ​វីដ​១៩នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​ដំបូង​ឲ្យ​ក្រុមប្រឹក្សាភិបាល​របស់ WHO ដែល​ទើបបាន​ជ្រើស​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌា​ធ្វើជា​ប្រធាន​។​

​អគ្គលេខាធិការ WHO បញ្ជាក់ថា​មកទល់នឹង​ពេលនេះ អង្គការ​សុខភាព​ពិភពលោក​បាន​ផលិត​បណ្តុំ​ឯកសារ​ណែនាំ​និង​ឯកសារ​បច្ចេកទេស​នានា​អំពី​ជំងឺ​កូ​វីដ​១៩​សរុប​ជិត​១០០​ឯកសារ​។ លោក​ថា WHO ក៏បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជាង​៥០​ដង និង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា Facebook Google និង Instagram ដើម្បី​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងបន្លំ​ទាក់ទង​នឹង​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​ ។

​លោ​កTedros បញ្ជាក់ទៀតថា​ ចាប់តាំងពី​ខែកុម្ភៈ​មក WHO បានធ្វើការ​ជាមួយ​អ្នកស្រាវជ្រាវ​៤០០​នាក់​ជុំវិញ​ពិភពលោក​ដើម្បី​ពិនិត្យមើល​ការព្យាបាល​សាកល្បង​ចំនួន​៧០០​កម្មវិធី​៕​ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print