Breaking News៖ ចាប់មនុស្ស៦នាក់ធ្វើជាចំណាប់ខ្មាំងព្រមានបំផ្ទុះធនាគារនៅរុស្ស៊ី

ចែករំលែក៖

សារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា ជនមិនស្គាល់អត្តសញ្ញាណ បានចាប់មនុស្ស៦នាក់ធ្វើជាចំណាប់ខ្មាំង នៅក្នុងសាខាធនាគារ Alfa Bank កណ្តាលទីក្រុងមូស្គូ។ ជាមួយគ្នានោះជនដៃដល់ ក៏បានព្រមាន បំផ្ទុះកម្ទេចសាខាធនាគារនេះផងដែរ។
ប្រភពព័ត៌មានជាបឋមបានឲ្យដឹងថា ជនដៃដល់ដែលចាប់មនុស្សធ្វើជាចំណាប់ខ្មាំងគឺជាបុគ្គលិកដឹកជញ្ជូនអាហារ។ ប្រព័ត៌ផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ជនចាប់ជំរិតបានស្នើឲ្យធនាគារផ្តល់ប្រាក់មួយចំនួន។
សារព័ត៌មាន RIA Novosti នៅថ្ងៃទី២៣ខែឧសភា បានផ្សាយថា ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបានចរចារជាមួយ ជនចាប់ជំរិត។
ហេតុការខាងលើបានកើតឡើងនៅសាខាធនាគារ Alfa Bank ក្នុងតំបន់លេខ៤១ ភាគខាងកើតទីក្រុងមូស្គូ។ នៅពេលនេះមិនទាន់ដឹងថា ស្ថានភាពបែបណានៅឡើយដោយកម្លាំងប៉ូលិសបានឡោមព័ទ្ធធនាគារ ដោយប៉ូលិសកំពុងតែចរចារនៅឡើយ។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print